ប្រទេសសិង្ហបុរី ជាគឺជាប្រទេសលេចធ្លោក្នុងតំបន់ ព្រោះសេដ្ឋកិច្ចរីកចម្រើនខ្លាំង ទោះបីជាផ្ទៃដីប្រទេសនេះតូចក៏ដោយ ដូច្នេះសូមរំលឹកដល់ បិតាស្ថាបនិករបស់ប្រទេសសិង្ហបុរី គឺលោក លី ខ្វាន់យូ ដែលជាមគ្គុទ្ទេសក៍ដ៏ឆ្នើម ដឹកនាំប្រទេសពីចំណុចសូន្យរហូតថ្កុំថ្កើងដូចសព្វថ្ងៃ។
តើលោក លី ខ្វាន់យូ គឺជានរណា?
លោក លី ខ្វាន់យូ បានកើតនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ១៩២៣ ហើយលោកជាមនុស្សដំបូងគេ ហើយក៏ជាមនុស្សតែម្នាក់គត់ដែលកាន់ តំណែងជាប្រធានាធិបតីដំបូងបំផុតរបស់ប្រទេស សិង្ហបុរី ដែលជាប្រទេសកូននាគ ក្នុងចំណោមកូននាគទាំងបួននៅអាស៊ី។ លោក លី ត្រូវបានប្រជាជនសាំងហ្គាពួរ(ស៊ីង្ហបុរី) ប្រសិទ្ធនាមជា "បិតានៃស៊ីងហ្គាពួរ (Father of Singapore)”។
លោក លី ខ្វាន់យូ បានកើតនៅក្នុងគ្រួសារចិន ត្រកូលអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភមួយដែលស្ថិតនៅតំបន់ Kampong JavaRoad ផ្លូវលេខ៩២ នៅលើ ទឹកដីនៃប្រទេស សិង្ហបុរី។ លោកបានទទួលការអប់រំថ្នាក់ដំបូង(មត្តេយ្យសាលា) នៅសាលា Teloau ហើយលោកត្រូវបានគេ វាយតម្លៃជាក្មេងដែលរៀនខ្សោយ មិនរហ័សរហួន និង មិនឆ្លាតទាល់តែសោះ។
ប៉ុន្តែលោកបានកែប្រែទាំងស្រុងបន្ទាប់ពីលោក លី បានចូលទៅរៀននៅវិទ្យាស្ថានមួយ ឈ្មោះថា រ៉ាហ្វលអ៊ីនស្តីដ្យូត ព្រោះលោកបានជួបនឹងមនុស្សពូកែៗដែលមានឥទ្ធិពលលើលោកចំនួន ១៥០ នាក់ដែលមកពីទូទាំងប្រទេសសាំងហ្គាពួរនៅនោះ ដែលធ្វើឲ្យលោកផ្លាស់ប្ដូរជីវិតបានហើយប្រែជាកំពូលជាងពួកគេទៅទៀត។
លោក លី ខ្វាន់យូ បានបន្តការសិក្សាថា្នក់មហាវិទ្យាល័យជំនាញផ្នែកច្បាប់នៅសកលវិទ្យាល័យខេមប្រ៊ិដច៍ក្នុងប្រទេសអង់គ្លេស ក្នុងឆ្នាំ ១៩៥០ តែការសិក្សារបស់លោកត្រូវបានបំផ្លាញទាំងស្រុងដោយសារតែសង្គ្រាមលោកលើកទី២ដែលយាយីពិភពលោកអស់រយៈពេលជាងបីឆ្នាំ។ ជំនួសឱ្យការអនុវត្តមុខវិជ្ជាច្បាប់នៅមហាវិទ្យាល័យលោកត្រូវបានគេបញ្ជូនទៅកាន់បារមួយនៅអង់គ្លេសប៉ុន្តែទោះជាយ៉ាងណាលោក លី អាចរំដោះខ្លួនរួចហើយបានវិលត្រឡប់មកកាន់មាតុភូមិខ្លួនវិញនិងបានបន្តការសិក្សារបស់លោកវិញ។
ជីវិតនយោបាយ
លោក លី បានចូលប្រលូកនៅក្នុងវិស័យនយោបាយសិង្ហបុរី នៅចំពេលដែលប្រទេសដ៏តូចនៅអាស៊ីមួយនេះកំពុងស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសអង់គ្លេស។ កាលពីសម័យនោះអ្នកជំនួញធំៗមានៗរបស់ចិនត្រូវបានគេតែងតាំងកាន់តំណែងកំពូលៗក្នុងជួររដ្ឋាភិបាលដោយមិនបានឆ្លងកាត់បោះឆ្នោតពីប្រជាពលរដ្ឋឡើយ។នៅក្នុងឆ្នាំ ១៩៥០ ប្រទេសស៊ីងហ្គាពួរបានបោះជំហានមកដល់កំណែទម្រង់រដ្ឋធម្មនុញ្ញនិងឯករាជ្យភាព ហើយលោក លី ក៏បានចូលខ្លួនប្រកូតប្រជែងនៅក្នុងពេលនោះជាមួយគេដែរក្នុងការរៀបចំរចនាសម្ពន្ធគ្រប់គ្រងប្រទេស។
លោកទទួលបានសមិទ្ឋផលយ៉ាងឆាប់រហ័ស ដោយ ឆ្នាំ ១៩៥៤ លោក លី បានក្លាយជាអគ្គលេខាធិការនៃគណបក្សផ្ទាល់ខ្លួនរបស់លោក មួយដែលមានឈ្មោះថា គណបក្សសកម្មភាពប្រជាជន (PAP)។
ជាមួយគណបក្សរបស់លោក លោក លី បានទាមទារឲ្យបានឯករាជភាពពីប្រទេសអង់គ្លេសបានជោគជ័យនៅឆ្នាំ ១៩៥៧ ដោយលោកបានបញ្ចប់ភាពរង្គោះរង្គើដែលសិង្ហបុរី បានជួបប្រទះក្នុងរយៈពេលដ៏យូរក្រោមការត្រួតត្រារបស់អង់គ្លេស ហើយឥទ្ធិពលរបស់ឥណ្ឌូណេស៊ី និង ចិន ក៏ត្រូវរលាយបាតពីប្រទេសផងដែរ។នៅថ្ងៃទី០៥ មិថុនា ១៩៥៩ គណបក្សសកម្មភាពប្រជាជន (PAP) របស់លោកត្រូវបានប្រជាជនបោះឆ្នោតតាមច្បាប់ឲ្យគ្រប់គ្រងប្រទេស លោកក៏បានក្លាយជាប្រធានាធិបតីទីមួយរបស់ប្រទេសនេះតាំងពីពេលនោះមក។
យុទ្ធសាស្ត្រដឹកនាំ
ក្នុងភាពជាប្រធានាធិបតីរបស់ប្រទេសឯករាជមួយនៅអាស៊ីលោក លី ខ្វាន់យូ ស្ដារសេដ្ឋកិច្ចរបស់ប្រទេសចាប់ពីចំណុចទទេមួយរហូតបានក្លាយជាមហាអំណាចសេដ្ឋកិច្ចមួយនៅអាស៊ីជាមួយនឹងហុងកុង កូរ៉េខាងត្បូង នឹង តៃវ៉ាន់។ លោក បានពង្រឹងវិស័យសេដ្ឋកិច្ចរបស់ប្រទេសដូចខាងក្រោម៖
វិស័យអប់រំ ៖ លោកបានជញ្ជួននិស្សិតសាំងហ្គាពួរជាច្រើនឲ្យទៅរៀននៅបរទេសក្រោមការឧបត្ថម្ភរបស់រដ្ឋ ស្រលាញ់គំនិតរបស់យុវជនយ៉ាងខ្លាំង។
ទំនាក់ទំនងការបរទេស៖ លោក លី បានបង្កើនទំនាក់ទំនងល្អពីមួយឆ្នាំទៅមួយឆ្នាំជាមួយប្រទេសជិតខាង និងពិភពលោក ដែលធ្វើឲ្យពិភពទទួលស្គាល់ឯករាជភាពទាំងរបស់ប្រទេសនេះ។
វិស័យបច្ចេកវិទ្យា៖ បញ្ញវន្តដែលត្រលប់មកពីបរទេសវិញត្រូវបានរដ្ឋទំនុកបម្រុង ហើយត្រូវបានលើកទឹកចិត្តឲ្យប្រើប្រាស់គិតថ្មីបំផុតរបស់ខ្លួន ក្នុងបច្ចេកទេសផ្សេងៗយ៉ាងទូលំទូលាយ រហូតដល់បច្ចេកវិទ្យារបស់សាំងហ្គាពួរត្រូវបានទទួលដោយពិភពលោក។
រដ្ឋបាល៖ លោក លី យល់ថា អំពើពុករលួយគឺជាឧបសគ្គក្នុងការអភិវឌ្ឍជាតិ ហើយការតំឡើងប្រាក់ខែខ្ពស់ដល់មន្ត្រីក្នុងជូររដ្ឋាភិបាលជាមធ្យោបាយតែមួយគត់ដែលដោះស្រាយបញ្ហានេះ នឹងអនុវត្តន៍គោលនយោបាយប្រឆាំងអំពើពុករលួយយ៉ាងមានប្រសិទ្ធិភាពបំផុត។
វិស័យយោធា៖ កម្លាំងយោធាត្រូវបានរដ្ឋយកចិត្តទុកដាក់បំផុត ហើយត្រូវបានដាក់វិន័យយ៉ាងតឹងរឹងដោយប្រកាន់យកឯករាជភាពទឹកដីមិនបំពានប្រទេសដទៃ។
ដោយយុទ្ធសាស្ត្រគ្រប់គ្រងប្រទេសដ៏អស្ចារ្យ បែបនេះហើយទើបបាន ធ្វើលោក លី ខ្វាន់យូ ត្រូវបានប្រជាជនសិង្ហបុរីទាំងអស់បានឧទ្ទេសនាមដល់លោកថា "បិតានៃស៊ីងហ្គាពួរ (Father of Singapore)”។ លោកលី ខ្វាន់យូ ត្រូវបានប្រជាជនសិង្ហបុរី និង ពិភពលោកទទួលស្គាល់ថា ជាមេដឹកនាំកំពូលម្នាក់ក្នុងសៀវភៅប្រវត្តិសាស្ត្រពិភពលោក ទៅលើភាពឆ្លាតវៃ ប៉ិនប្រសប់ ឲ្យតម្លៃមនុស្ស លើកចិត្ត និង ការគោរពសិទ្ធិមនុស្ស។
No comments:
Post a Comment