Tuesday, October 13, 2015


អ្វីដែលអ្នកមិនបានដឹង អំពីប្រទេសសិង្ហបូរី កូននាគនៅអាស៊ី !
- គិតមកត្រឹមពេលនេះ គណបក្សសកម្មភាពប្រជាជន (Peoples Action Party) ដែលបង្កើតឡើងដោយបិតាស្ថាបនាជាតិ លី ខ្វាន់យូ បានដឹកនាំប្រទេសសិង្ហបុរីអស់រយៈពេល ៥៦ឆ្នាំមកហើយ។
រាល់ការបោះឆ្នោត គណបក្សមួយនេះតែងទទួលបានសំឡេងគាំទ្រច្រើនលើសលប់ ហើយបច្ចុប្បន្នមានសមាជិកសភាពីគណបក្សប្រឆាំងតែ ៧រូបប៉ុណ្ណោះ ក្នុងចំណោម ៨៧រូប។
- ប្រជាជនសិង្ហបុរីក្នុងឆ្នាំ១៩៦០ មានមិនដល់ ២លាននាក់ទេ ប៉ុន្តែបច្ចុប្បន្នកើនឡើងដល់ជិត ៦លាននាក់។
- GDP របស់ប្រទេសសិង្ហបុរីនៅឆ្នាំ១៩៦០ មានក្រោម ១ពាន់លានដុល្លារ ឬ ៤២៧ដុល្លារប៉ុណ្ណោះសម្រាប់ប្រជាជនម្នាក់។  បច្ចុប្បន្ន GDP របស់កូននាគសេដ្ឋកិច្ចអាស៊ីនេះ បានកើនឡើងជិត ៣០០ដង ត្រូវនឹងជិត ៣០០ពាន់លានដុល្លារ ឬស្មើនឹងជាង ៥៥០០០ដុល្លារ សម្រាប់ប្រជាជនម្នាក់។
- សិង្ហបុរីបានក្លាយជាប្រទេសមានអំពើពុករលួយតិចបំផុត ចំណាត់ថ្នាក់លេខ៧ ក្នុងចំណោម ១៧៥ប្រទេស។
- ប្រជាជន ១០ ទៅ ១៥ភាគរយប៉ុណ្ណោះ ដែលមានចំណូលទាបជាង ១០០០ដុល្លារក្នុងមួយខែ។
- កូនប្រុសរបស់លោក លី ខ្វាន់យូ ឈ្មោះ លី ស៊ានឡុង ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីសិង្ហបុរី មានប្រាក់កម្រៃប្រហែល ១,៧លានដុល្លារក្នុងមួយឆ្នាំ ឬលើស ៤ដង ប្រាក់កម្រៃប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា។

- សឹង្ហបុរី ត្រូវបានពិភពលោកទទួលស្គាល់យ៉ាងទូលំទួលាយ ថាជារដ្ឋឯករាជ្យ  ដែលមានភាពស្អាត ទាំង បរិស្ថាន និង រដ្ឋាភិបាល តួយ៉ាង សឹង្ហបុរី ជាប្រទេសដែលមានភាពស្អាតស្អំ  សឹងតែគ្មានអំពើពុករលួយ បើធៀបទៅនឹងបណ្តាប្រទេសក្នុងទឹកដីអាស៊ី​ នេះបើយោងតាមធនាគារ ពិភពលោក ។សឹង្ហបុរីជាកន្លែង ដ៏មានប្រសិទ្ធភាពខ្ពស់ ក្នុងការធ្វើពាណិជ្ជកម្ម មកពីជុំវិញ ពិភពលោក ។ច្រើនជាង ភាពស្អាតស្អំ នៃរដ្ឋាភិបាលសឹង្ហបុរី ក្នុងនោះ ភាពស្អាតរបស់ប្រទេស    សឹង្ហបុរី មានលក្ខណៈ ប្រសើរជាទីបំផុត តួយ៉ាង របាយការណ៍ បញ្ជាក់អោយដឹងថា ក្នុងរយៈពេល  ត្រឹមតែ ១០ ឆ្នាំSingapore River ត្រូវបានកែប្រែមុខមាត់ថ្មី ពីចំនុចសូន្យឡើងដល់ចំនុចកំពូល ស្អាតឥតខ្ចោះ ។
-លោក លី ខ្វាន់យូ ត្រូវបានពិភពលោកប្រសិទ្ធិនាមជា ជនផ្តាច់ការដ៏ភ្លឺស្វាង, អ្នកបដិវត្តន៍ពាណិជ្ជកម្មដ៏ពូកែ, ជាបុរសរដ្ឋ, និង ជាអ្នកការទូតដ៏ឆ្នើម, ជាមគ្គុទ្ទេសក៍ដ៏អស្ចារ្យម្នាក់នៃបណ្តាប្រទេសអាស៉ី, ជាបុគ្គលម្នាក់នាំមកនូវមុខមាត់ថ្មីជាប្រវត្តិសាស្ត្រ នៃសេដ្ឋកិច្ចអាស៉ី។

- វិស័យ​អប់រំ ៖ មេដឹកនាំប្រទេសសិង្ហបូរី លោក លី ខ្វាន់យូ បាន​ជញ្ជួន​និស្សិត​សាំងហ្គាពួរ​ជាច្រើន​ឲ្យទៅ​រៀន​នៅ​បរទេស​ក្រោម​ការ​ឧប​ត្ថម្ភ​របស់​រដ្ឋ ស្រលាញ់​គំនិត​របស់​យុវជន​យ៉ាង​ខ្លាំង។

- ទំនាក់​ទំនង​ការ​បរទេស៖ លោក លី បាន​បង្កើន​ទំនាក់​ទំនង​ល្អ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ជាមួយ​ប្រទេស​ជិត​ខាង និង​ពិភព​លោក ដែល​ធ្វើ​ឲ្យ​ពិភព​ទទួល​ស្គាល់​ឯករាជ​ភាព​ទាំង​របស់​ប្រទេស​នេះ។

-វិស័យ​បច្ចេកវិទ្យា៖ បញ្ញវន្ត​ដែល​ត្រលប់​មក​ពី​បរទេស​វិញ​ត្រូវ​បាន​រដ្ឋ​ទំនុក​បម្រុង ហើយ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​ប្រាស់​គិត​ថ្មី​បំផុត​របស់​ខ្លួន  ​ក្នុង​បច្ចេកទេស​ផ្សេងៗ​យ៉ាង​ទូលំ​ទូលាយ រហូត​ដល់​បច្ចេកវិទ្យា​របស់​សាំងហ្គាពួរ​ត្រូវ​បាន​ទទួល​ដោយ​ពិភពលោក។

-រដ្ឋបាល៖ លោក លី​ យល់ថា អំពើ​ពុករលួយ​គឺ​ជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ ហើយ​ការ​តំឡើង​ប្រាក់​ខែ​ខ្ពស់​ដល់​មន្ត្រី​ក្នុង​ជូរ​រដ្ឋាភិបាល​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​ដោះ​ស្រាយ​បញ្ហា​នេះ នឹង​អនុវត្តន៍​គោល​នយោបាយ​ប្រឆាំង​អំពើ​ពុក​រលួយ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​បំផុត។

វិស័យ​យោធា៖ កម្លាំង​​យោធា​ត្រូវ​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​បំផុត ហើយ​ត្រូវ​បាន​ដាក់​វិន័យ​យ៉ាង​តឹង​រឹង​ដោយ​ប្រកាន់​យក​ឯក​រាជ​ភាព​ទឹក​ដី​មិន​បំពាន​ប្រទេស​ដទៃ។

- ដោយ​យុទ្ធ​សាស្ត្រ​គ្រប់​គ្រង​ប្រទេស​ដ៏​អស្ចារ្យ (នយោបាយផ្តាច់ការ លក្ខណៈបែបកណ្តាប់ដៃដែក លូកដៃដាច់ លូកជើង ដាច់ជើង កសាងពលដែលមានវិន័យ និងមានការទទួលខុសត្រូវ ក្នុងការបំពេញកតព្វកិច្ចជាពលរដ្ឋល្អក្នុងសង្គម ) បែប​នេះ​ហើយ​ទើបបាន ​ធ្វើ​លោក លី ខ្វាន់យូ ត្រូវ​បាន​ប្រជា​ជន​សិង្ហបុរី​ទាំង​អស់​បាន​ឧទ្ទេស​នាម​ដល់​លោក​ថា "បិតា​នៃ​ស៊ីង​ហ្គា​ពួរ (Father of Singapore)។​ លោក​លី ខ្វាន់យូ ត្រូវ​បាន​ប្រជា​ជន​សិង្ហបុរី និង ពិភពលោក​ទទួល​ស្គាល់​ថា​ ជា​មេដឹកនាំ​កំពូល​ម្នាក់​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ពិភព​លោក ទៅ​លើ​ភាព​ឆ្លាតវៃ ប៉ិន​ប្រសប់ ឲ្យ​តម្លៃ​មនុស្ស លើក​ចិត្ត និង ការ​គោរព​សិទ្ធិ​មនុស្ស។
-លោក លី ខ្វាន់​យូ ស្ថាបនិក​ប្រទេស​សិង្ហបុរី បាន​ថ្លែង​ថា កម្ពុជា​មិន​​គួរ​គេ​ទទួល​ឲ្យ​ចូល​ជា​សមាជិក​អាស៊ាន​ឡើយ​ ដោយ​សារ​ថា​កម្ពុជា​ពុំ​មាន​តម្លៃ​រួម​គ្នា​នឹង​សមាជិក​ស្ថាបនិក​របស់​សមាគមអាស៊ាន​នេះ។លោក​បាន​ប្រៀប​ធៀប​ថា ប្រទេស​កម្ពុជា​វិញ​ «មិន​ទាន់​ងើបឡើង​ពី​ប្រវតិ្ត​សាស្រ្ត​ដ៏​លំបាក និង​ប្រព័ន្ធ​នយោបាយ​ ដែល​មាន​លក្ខណៈ​បុគ្គល​ខ្លាំង​នៅ​ជុំ​វិញ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​នៅ​ឡើយ​ទេ»
-ក្នុង ​សារ​រំលែក​ទុក្ខ​ផ្ញើរ​ជូន​ប្រជាជន​សិង្ហ​បុរី ប្រធានាធិបតី ស៊ី ជិន​ពីង បាន​ថ្លែងថា​លោក លី ក្វាន់​យូ ជា​មិត្ត​ចាស់​និង​កម្សត់កម្រ​របស់​ប្រជាជន​ចិន​យូរអង្វែង​មកហើយ។ លោក​បាន​បន្ថែមទៀតថា លោក លី ក្វាន់​យូ ជា​បុរស​រដ្ឋ និង​ជា​អ្នក​យុទ្ធសាស្ត្រ ​ដ៏​ចំណាន​ម្នាក់ ដែល​សហគមន៍​អន្តរជាតិ​គោរព​និង​ទទួលស្គាល់។ ម្ស៉ា​ង​ចិន​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​បច្ចុប្បន្ន​ក៏ដោយ​សារ​រៀន​សូត្រ​ច្រើនណាស់​ពី​ប្រទេស​សិង្ហ​បុរី និង​របៀបរបប​ដឹកនាំ​សេដ្ឋកិច្ច និង​នយោបាយពី​លោក លី ក្វាន់​យូ​ដែរ។ 
- របាយការណ៍ បន្តបញ្ជាក់អោយដឹងថា លោក Lee ស្ម័គ្រចិត្តចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីនៅក្នុង ទសវត្ស ឆ្នាំ ១៩៩០គឺជាបុរសខ្លាំង ក្នុងទឹកដីតំបន់អាស៊ី ដែលបានចុះចេញពីតំណែង ដំបូងគេបង្អស់ ។មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមសេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថាក្នុងជំនូបប្រជុំផ្លូវការកាលពីអំ ឡុងខែតុលា ឆ្នាំ​ ២០០៩ នា សេតវិមាន រដ្ឋធានី វ៉ាស៊ិនតោន ជាមួយនឹងប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា​​ លោក Lee ក៏ធ្លាប់   ទទួល  បាននូវពាក្យ  កោត សរសើរ ផងដែរពីមេដឹកនាំពិភព លោក រូបនេះ " ជាការពិត លោក Lee នៅតែបន្តរក្សាបាននូវឥទ្ធិពលរបស់ខ្លួន ក្នុងពិភពលោក ។លោក គឺជាបេក្ខភាពបុគ្គលឆ្នើម នៃទឹកដីអាស៊ី ប្រចាំសតវត្សទី ២០ នៅ ទី ២១   ។ " បន្ថែមពីលើនេះ លោក អូ បាម៉ាបន្តអោយដឹងថា ៖ លោក គឺជាបេក្ខភាពតែមួយគត់ ដែល    នាំអោយសេដ្ឋកិច្ចតំបន់អាស៊ាន ងើប ឡើងចូលទៅក្នុងសេដ្ឋកិច្ច សកល បានយ៉ាងល្អជាទីបំផុត ។
-មេដឹកនាំ​កំពូលៗ​របស់​បក្ស​កុម្មុយនិស្ត​ចិន រាប់ចាប់តាំង​ពី​ម៉ៅសេទុង​ រហូត​ដល់​មេដឹកនាំ​ជំនាន់ក្រោយៗ​មក​ទៀត។ ក៏ប៉ុន្តែ មាន​មេដឹកនាំ​ចិន​មួយរូប ដែល​លោក​លី ក្វាន់យូ មាន​ទំនង​ជិតស្និទ្ធ​ជាងគេ ហើយ​ដែល​ទទួល​ឥទ្ធិពល​ច្រើន​ជាងគេ​ពី​លោក​លី ក្វាន់យូ នោះ​គឺ​​លោក​តេង ស៊ាវពីង ដែល​ជាទូទៅ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បិតា​នៃ​កំណែទម្រង់​សេដ្ឋកិច្ច​ ដែល​បាន​នាំនូវ​ភាព​រុងរឿង​មក​ឲ្យ​ប្រទេស​ចិន​ដល់សព្វថ្ងៃ។ លោក​តេង ស៊ាវពីង​ ធ្លាប់​បាន​អះអាង​ថា នៅ​ក្នុង​អាជីព​នយោបាយ​របស់​លោក មាន​​តែ​លោក​លី ក្វាន់យូ​ ម្នាក់តែ​ប៉ុណ្ណោះ ដែល​លោក​ចាត់ទុក​ជា​គ្រូ​ផ្ទាល់ខ្លួន​។ នៅ​ចំពោះ​មុខ​មន្រ្តី​បក្ស​កុម្មុយនិស្ត​ចិន លោក​តេង ស៊ាវពីង ក៏តែងតែ​លើកយក​ករណី​សិង្ហបុរី​នេះ​ដែរ ដើម្បី​ជា​ឧទាហរណ៍ និង​ទឡ្ហីករណ៍ ដើម្បី​ជំរុញ​ឲ្យ​មាន​​កំណែទម្រង់​នៅ​ចិន។
 សម្រាប់​លោក​តេង ស៊ាវពីង ជោគជ័យ​នៃ​នយោបាយ​របស់​លោក​លី ក្វាន់យូ នៅ​សិង្ហបុរី គឺ​ជា​គំរូ​មួយ​បង្ហាញ​ថា គេ​អាច​ធ្វើ​កំណែទម្រង់​បើក​ចំហ​សេដ្ឋកិច្ច ដោយ​ប្រែក្លាយ​ពី​សេដ្ឋកិច្ចផែនការ​ ទៅជា​សេដ្ឋកិច្ច​ទីផ្សារ​សេរី​បែប​មូលធន​និយម ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​កំណើន​ខ្ពស់ ហើយ​បង្កើន​​កម្រិត​ជីវភាព​របស់​ប្រជាជនបាន​ ប៉ុន្តែ នៅរក្សា​បាន​នូវ​របបនយោបាយ​តឹងរ៉ឹង​តាម​បែប​កុម្មុយនិស្ត។​
- សិង្ហបុរី ជាប្រទេសមួយមហារុងរឿង រុងរឿងជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ និងរុងរឿង ជាងបណ្តាប្រទេសបស្ចិមលោកខ្លះទៅទៀត។ យ៉ាងណាមិញ រដ្ឋដ៏តូចមួយនេះកាន់អំណាចផ្តាច់ការ តែជាអំណាចផ្តាច់ការមួយភ្លឺស្វាង ឲ្យតម្លៃទៅលើយុត្តិធម៌សង្គម សន្តិសុខ ភាពថ្លៃថ្នូរនិងសុភមង្គលរបស់ប្រជាពលរដ្ឋ។ នៅអាស៊ី សិង្ហបុរីជាប្រទេសគំរូមួយ គំរូនៃវឌ្ឍនភាពសេដ្ឋកិច្ច និងគំរូនៃសន្តិសុខ។ ក៏ប៉ុន្តែចំពោះបស្ចិមលោក រដ្ឋដ៏តូចមួយនេះកាន់អំណាចផ្តាច់ការ មិនគោរពសិទ្ធិមនុស្ស មានឈ្មោះជាលទ្ធិប្រជាធិបតេយ្យតែនៅលើក្រដាស។
- សិង្ហបុរីមានអំពើឃាតកម្មទាបបំផុត ចំណាត់ថ្នាក់លេខ២ លើលោក។ ប្រទេសសិង្ហបុរីបានរៀបចំច្បាប់តឹងរ៉ឹងបំផុត ហើយប្រជាជនគោរពបានយ៉ាងខ្ជាប់ខ្ជួន ដែលក្នុងនោះមានទាំងការហាមឃាត់គំនូរតាមជញ្ជាំង និងទំពាស្ករកៅស៊ូលើប្រព័ន្ធដឹកជញ្ជូនល្បឿនលឿនជាដើម។ ខាងក្រោម​នេះ ​ជា​ច្បាប់​ដ៏​តឹងតែង​របស់​សិង្ហបុរី ដែល​គេ​មិន​អាច​មើល​រំលង​បាន​ទេ ព្រោះ​សិង្ហបុរី​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​ពិភពលោក ដែល​អនុវត្ត​ច្បាប់​ និង​វិន័យ​ម៉ត់​ចត់​គ្រប់​ជ្រុង​ជ្រោយ គ្មាន​ករណី​លើក​លែង​។
១- បញ្ហា​ស្ករ​កៅស៊ូ សំរាម និង​ការ​ពិសា​បារី៖ នៅ​សិង្ហបុរី ការ​លក់​ស្ករ​កៅស៊ូ​ជា​អំពើ​ល្មើស​ច្បាប់។ ដូចនេះ បញ្ហា​ដោះស្រាយ​សម្រាប់​អ្នក​ស្អុយមាត់ គឺ​ទំពារ​ជី​អង្កាម។ ពេល​លោក​អ្នក​អញ្ជើញ​ទៅ​ដល់​ប្រទេស​សិង្ហបុរី សូម​ទុក​ដាក់​ស្ករ​កៅស៊ូ​នៅ​ក្នុង​កាបូប​ឲ្យ​បាន​ស្រួល ព្រោះ​ពេល​ប៉ូលិស​ចាប់​បាន ត្រូវ​ជាប់​ពិន័យ ១០០០ ដុល្លារ​អាមេរិក ​ទុក​ជា​ការ​ព្រមាន​លើក​ទី​មួយ។

២- អ្នក​ដែល​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល ត្រូវ​ជាប់​ពិន័យ ៣០០ ដុល្លារ​អាមេរិក​ (សម្រាប់​សំរាម​ខ្នាត​តូច​ដូចជា ៖ ចោល​កន្ទុយបារី ឬ​សម្បក​ស្ករ​គ្រាប់)។ ​សំរាម​ខ្នាត​ធំ​ដូច​ជា ៖ កំប៉ុង​ស្រា​បៀរ ឬ​ដប​ទឹក​សុទ្ធ ត្រូវ​យក​ទៅ​ជំនុំជំរះ​ទោស​នៅ​តុលាការ។ អ្នក​ដែល​ជាប់​ពិរុទ្ធ​ពី​បទ​ចោល​សំរាម​ខ្នាត​ធំ​ ត្រូវ​ជាប់​អនុវត្ត​ទោស​ដោយ​បោស​សម្អាត​ទី​សាធារណៈ និង​ពិន័យ ១០០០ ដុល្លារ​សិង្ហបុរី (៨០០ ដុល្លារ​អាមេរិក)

៣- ការ​ជក់​បារី​ត្រូវ​ហាម​ប្រាម​ដោយ​ច្បាប់ ៖ ហាម​ជក់​បារី​នៅ​បន្ទប់​បិទ​ជិត​គ្រប់​ប្រភេទ​ទាំង​អស់ ដែល​ជា​កន្លែង​សាធារណៈ។ ក្រៅ​ពី​នោះ ទីធ្លា​បើក​ទូលាយ ក៏​មិន​អនុញ្ញាត​ឲ្យ​ពិសា​បារី​ដែរ។ ​អ្នក​ជក់​បារី​ត្រូវ​ពិន័យ ២០០ ដុល្លារ​សិង្ហបុរី (១៦០ ដុល្លារ​អាមេរិក) ​ទុក​ជា​ការ​ពិន័យ​លើក​ទីមួយ ហើយ​ក្នុង​ករណី​មិន​រាងចាល ត្រូវ​ឡើង​តុលាការ​និង​ជាប់​ពិន័យ ១០០០ ដុល្លារ​សិង្ហបុរី (៨០០ ដុល្លារ​អាមេរិក)។

៤- ​នោម​ក្នុង​ជណ្ដើរ​យោង ៖ ហាម​នោម​នៅ​ក្នុង​ជណ្ដើរ​យោង ៖ ​រដ្ឋាភិបាល​សិង្ហបុរី​បាន​បំពាក់​ឧបករណ៍​តាម​ដាន​ទឹក​នោម (Urine Detection Devices) នៅ​តាម​ជណ្ដើរ​យោង​គ្រប់​កន្លែង​ទាំង​អស់។ ដូចនេះ នៅ​ពេល​មាន​ក្លិន​ទឹក​នោម​នៅ​ទីនោះ ឧបករណ៍​នេះ​នឹង​បញ្ជូន​រលក​សញ្ញា​ទៅ​ប៉ូលិស ហើយ​ប៉ូលិស​នឹង​ចេញ​បញ្ជា​បិទ​ដំណើរការ​ជណ្ដើរ​នោះ រហូត​ទាល់​តែ​ប៉ូលិស​ទៅ​ដល់។ ដូចនេះ កុំ​សង្ឃឹម​ថា​គេច​ផុត​ពី​ដៃ​សមត្ថកិច្ច​ឲ្យ​សោះ ប្រសិនបើ ហ៊ាន​នោម​ដាក់​ជណ្ដើរ។

​ភ្លេច​ចុច​ទឹក​បង្គន់ ពិន័យ ១៥០ ដុល្លារ​សិង្ហបុរី (១២០ ដុល្លារ​អាមេរិក) ៖ ក្នុង​ករណី​អ្នក​ណា​ម្នាក់​ចូល​បន្ទប់​ទឹក​ដើម្បី​បត់ជើង​តូច ឬ​ធំ ត្រូវ​តែ​ចុច​ទឹក​បង្គន់​ជា​ដាច់​ខាត ពុំនោះ​ទេ​តែ​កាលណា​ប៉ូលិស​ចាប់​បាន ត្រូវ​ជាប់​ពិន័យ។

៥- ការ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ ៖ ការ​ប៉ះពាល់​ទ្រព្យសម្បត្តិ​សាធារណៈ ដូច​ជា​ការ​ដើរ​គូសវាស​ក្រវេមក្រវាម​លើ​ឡាន ម៉ូតូ ជញ្ជាំង​អគារ។ល។ មិន​ត្រឹម​តែ​ជាប់​ពិន័យ​ទេ ត្រូវ​វាយ​នឹង​រំពាត់​នៅ​ចំពោះ​មុខ​មហាជន​ទៀត​ផង។ មាន​ករណី​ដ៏​ល្បី​ល្បាញ​មួយ​ផ្អើល​ពេញ​ពិភពលោក​រឿង យុវជន​ម្នាក់​ជា​ជនជាតិ​អាមេរិក​បាន​យក​ទឹក​ថ្នាំ​ទៅ​បាញ់​លើ​ឡាន​របស់​អ្នក​ដទៃ ឡើង​ប្រឡាក់​ខ្ទេច​ខ្ទី​អស់។ យុវជន​នោះ​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​គុក​ពីរ​ឆ្នាំ និង​វាយ​ប្រាំមួយ​រំពាត់ ប៉ុន្តែ​ត្រូវ​បាន​បន្ធូរបន្ថយ​បន្ទាប់​ពី​អន្តរាគមន៍​ពី​ប្រធានាធិបតី​ប៊ីលគ្លីនតុន​កាល​ជំនាន់​នោះ។

៦- បញ្ហា​វីដេអូ ឬ​រូប​អាសអាភាស ៖ សិង្ហបុរី​ហាម​ប្រាម​មិន​ឲ្យ​ចុះ​ផ្សាយ ឬ​ចែក​ផ្សាយ​គ្រប់​ទិដ្ឋភាព​ដែល​មាន​ចរិត​លក្ខណៈ​អាសអាភាស ឬ​និយាយ​អំពី​ការ​រួមរ័ក (sex) ជា​ដាច់​ខាត​ដូចជា ៖ ទស្សនាវដ្ដី កាសែត​វីដេអូ ឌីវីឌី រូបថត​តាម​អ៊ីនធើណិត​។ សូម្បី​ទស្សនាវដ្ដី​ស្រើបស្រាល​ដូចជា Cosmopolitan ថ្វីត្បិត​ត្រូវ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បោះពុម្ពផ្សាយ ក៏​បាន​សរសេរ​ហាមប្រាម​អ្នក​ក្រោម​អាយុ ១៨ ឆ្នាំ​មិន​ឲ្យ​មើល។ ការ​ស្រាត​ខ្លួន​ននល​គោក ឬ​ស្លៀក​តែ​ខោ​ក្នុង​តូច​មួយ​បិទបាំង​ ហើយ​ដើរ​ចេញ​ទៅ​ក្រៅ​ផ្ទះ ក៏​មាន​ទោស​ដែរ​ ដើម្បី​រក្សា​ភាព​អភិរក្ស​និយម​ដែល​មាន​តាំង​ពី​ដូនតា។ ច្បាប់​ចែង​ថា​ការ​ធ្វើ​បែបនេះ​ក៏​ជា​ទម្រង់​នៃ «ភាព​អាសអាភាស ​- pornographic» មួយ​ដែរ៕

មហា​យក្ស​ចិន​នៅ​បន្ត​រៀនសូត្រ​ពីរ​បប​ដឹកនាំ​សិង្ហ​បុរី

មហា​យក្ស​ចិន​បាន​រៀនសូត្រ​ច្រើន​ទាំង​ការគ្រប់គ្រង​នយោបាយ​និង​សេដ្ឋកិច្ច​ពី​ប្រទេស​ដ៏​តូច​មួយ​នៅ​អាស៊ីអាគ្នេយ៍ ដែល​គ្រប់គ្នា​ស្គាល់​ថា«សិង្ហ​បុរី»។ ចិន​បាន​យក​សិង្ហ​បុរី​ជា​គម្រូ​ដើម្បី​ឲ្យ​អនាគត​ចិន​ភ្លឺស្វាង តាំងពី​ជំនាន់​លោក តេង ស៊ា​វ​ពីង​នៅ​កាន់​ក្បាលម៉ាស៊ីន​ដឹកនាំ​ចិន​ម្ល៉េះ តែ​កាលនោះ​លោក​ចាប់អារម្មណ៍​លើ​វិស័យសេដ្ឋកិច្ច​សិង្ហ​បុរី​ច្រើន​ជា​នយោបាយ។ ជំនាន់​លោក ស៊ី​ជិន​ពីង ក៏​ចាប់ផ្តើម​រៀនសូត្រ​ពី​ការដឹកនាំ​រដ្ឋបាល​និង​នយោបាយ​សិង្ហ​បុរី​បន្តទៀត​ដើម្បី​ធានាថា​ចិន​នឹង​ឆ្ពោះទៅរក​ភាពជោគជ័យ​គ្រប់​វិស័យ។ 

មហា​យក្ស​ចិន​ក៏បាន​អបអរសាទរ​ចំពោះ​សមិទ្ធផល​ដែល​ប្រជាជន​សិង្ហ​បុរី​សម្រេចបាន ក្នុងឱកាស​បុណ្យ​ឯករាជ្យ​លើក​ទី៥០នៃ​សាធារណរដ្ឋ​សិង្ហ​បុរី។ ចិន តាំងពី​ជំនាន់​លោក តេង ស៊ា​វ​ពីង បាន​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​ខ្លាំង​ជាមួយ​រដ្ឋាភិបាល​សិង្ហ​បុរី​ក្រោម​ការដឹកនាំ​របស់​បក្ស​សកម្មភាព​ប្រជាជន​របស់លោក លី ក្វាន់​យូ។ 

ថ្វី​ត្បិត​ថា​ចិន​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ដើម្បី​កែប្រែ​មុខមាត់​និង​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​មហាអំណាច​ក៏ដោយ ចិន​មាន​ថ្ងៃនេះ​ក៏ដោយ​សាររៀន​ពី​សិង្ហ​បុរី។ មេដឹកនាំ​ចិន​បានទទួល​ស្គាល់​ផងដែរ​ពី​បញ្ហា​នេះ ថែមទាំង​ដឹងគុណ​ស្ថាបនិក​សិង្ហ​បុរី​លោក លី​ក្វាន់​យូ​ផងដែរ។ ចិន​មាន​សេដ្ឋកិច្ច​រីកលូតលាស់រ​ហ័ស​ដោយ​យក​គម្រូ​តាម​សិង្ហ​បុរី ហើយ​បើ​ក្រឡេកមើល នយោបាយ ចិន​ក៏​រៀនសូត្រច្រើន​ពី​គោលការណ៍​តម្លៃ​អាស៊ី​របស់លោក​លី​ក្វាន់​យូ​ដែរ។ 

លោក ស៊ី ជីន​ពីង​ធ្លាប់​ថ្លែង​ម្តង​រួចមកហើយ​ក្រោយ​ការទទួល​មរណភាពរ​បស់​ស្ថាបនិក​សិង្ហ​បុរី ​លី ក្វាន់​យូ​ថា ចិន​មានបាន​ដល់​សព្វថ្ងៃ​ក៏​ដោយសារ​ការរៀនសូត្រ​ដោយ​យក​គម្រូ​សេដ្ឋកិច្ច​សិង្ហ​បុរី។ តាមពិតទៅ អំឡុង ទសវត្ស​ទី ៧០ លោក លី​ក្វាន់​យូរ​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​ចិន ដោយ​លោក​បាន​ជួប​ជាមួយ​មេដឹកនាំ​ចិន​លោក តេង ស៊ា​វ​ពីង ដោយ​ភាគី​ទាំងពីរ​បាន​ជជែក​ពិភាក្សា​គ្នាច្រើន​រឿង​ដឹកនាំ​ស្រុកទេស។ ហើយ​ទសវត្ស​ទី ៨០ លោក តេង ស៊ា​វ​ពីង ដែលជា​ប្រមុខរដ្ឋ​ចិន​នោះ បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅក្នុង​ប្រទេស​សិង្ហ​បុរី​វិញ ដោយ​លោក​បានឃើញ​ផ្ទាល់​ភ្នែក​ពី​គុណ​ស​ម្ប​តិ្ត​នៃ​ការធ្វើ​ទំនើបកម្ម និង​បើកចំហ​រសេដ្ឋកិច្ច​របស់​សិង្ហ​បុរី​ទៅកាន់​ពិភពលោក។ 

បន្ទា​ប់ពី​​សង្កេតឃើញ​ការលូតលាស់​របស់​សិង្ហ​បុរី លោក តេង ស៊ា​វ​ពីង ក៏​ចាប់ផ្តើម​គិត​ឃើញថា របប​កុម្មុយនីស្ត​របស់​ចិន​មិន​អាចជួយ​ចិន​ឲ្យ​ក្លាយជា​មហា​យក្ស​សេដ្ឋកិច្ច​ឡើយ។ 
លោក​ក៏បាន​ចាប់ផ្តើម​ធ្វើកំណែទម្រង់​សេដ្ឋកិច្ច​របស់​ចិន​ទៅជា សេដ្ឋកិច្ច​ទីផ្សា​សេរី ទោះជា​នយោបាយ​នៅ​បិទ​ក៏ដោយ។ ដោយសារ​ផ្លាស់ប្តូរ​មកជា​សេដ្ឋកិច្ច​បើកចំហ បែបនេះហើយ ទើបបានជា​សេដ្ឋកិច្ច​ចិន​រីកលូតលាស់​រហ័ស រហូត​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​លេខ​រៀង​ទី​ពីរ​ពិភពលោក​នាពេល​បច្ចុប្បន្ន​នេះ។ 

ដោយឡែក របប​ដឹកនាំ​ក្រុង​ប៉េកាំង មើលឃើញ​ពី​ឥទ្ធិពល​និង​សារសំខាន់​នៃ គោលការណ៍ «តម្លៃ​អាស៊ី» ដែល​ដើរ​ផ្ទុយ​ពី​ប្រជាធិបតេយ្យ​បែប​បស្ចិម​លោក ដែល​ផ្តល់​តម្លៃ​ខ្លាំង​ដល់​សិទ្ធិសេរីភាព​ប្រជាជន។ យោងតាម​គោលការណ៍ «តម្លៃ​អាស៊ី» ស្ថិរភាព និង​វិន័យ​តឹងរ៉ឹង​ជា​ស្នូល​នៃ​ការលូតលាស់​នៃ​សេដ្ឋកិច្ចជាតិ ហើយ​ប្រជាជន​មិនចាំបាច់​មាន​សិទ្ធិសេរីភាព​ច្រើនពេក​ទេ។ បើ​ផ្តល់​សិទ្ធិសេរីភាព​ពេក សង្គម​ធូររលុង និង​បង្ក​ភាពអនាធិបតេយ្យ​ពិបាក​គ្រប់គ្រង។ ប្រជាជន​លែង​ខ្វល់​រឿង​សិទ្ធិសេរីភាព​អ្វី​ទៀត កាលណា​ពួកគេ​មាន​ជីវភាព​ធូរធារ រស់នៅក្នុង​សង្គម​មាន​ស្ថិរភាព​និង​សន្តិសុខភាព។ 

នៅក្នុង​ឆ្នាំ ២០១០ លោក ស៊ី ជីន​ពីង បាន​ក្លាយជា​មេដឹកនាំ​ជាន់ខ្ពស់​ចិន​ដែល​ទៅ​ទស្សនកិច្ច​នៅ​សិង្ហ​បុរី ដោយ​លោក​បាន​ជួប​ជជែក​ពិភាក្សា​ជាមួយ​លោក លី​ក្វាន់​យូ​ផងដែរ។ ក្នុងឱកាស​នោះ លោក ស៊ី បាន​ឆ្លៀ​យ​កោតសរសើរ​ពី​ការដឹកនាំ​របស់​សិង្ហ​បុរី ហើយ​លោក​ហាក់ដូចជា​ត្រៀមខ្លួន​រៀនសូត្រ​បន្ថែម​ពី​សិង្ហ​បុរី​ដើម្បី​ដឹកនាំ​ប្រទេស​ចិន​ទៅ​ថ្ងៃមុខ​ជាពិសេស ការរៀនសូត្រ​ពី​ការដឹកនាំ​នយោបាយ​និង​សង្គម​តែម្តង។ 

ដូច​គេ​ធ្លាប់​គិតទុក​មែន ក្រោយ​ឡើងកាន់តំណែង​ជា​ប្រមុខរដ្ឋ​ចិន លោក ស៊ី ចាប់ផ្តើម​យក​មេរៀន​ដែ​លោក​បាន​រៀន​ពី​សិង្ហ​បុរី ដោយ​ប្រើប្រាស់​កណ្តាប់ដៃ​ដែក​ជំរុញ​ឲ្យ​មាន«រដ្ឋបាល​ស្អាតស្អំ»និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ដូច​សិង្ហ​បុរី។ ថ្វីបើ​ចិន​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​ក៏ដោយ តែ​រដ្ឋការ​និង​មន្ត្រី​ចិន​នៅ​ខ្សោយ ខ្វះ​វិន័យ ពុករលួយ​ខ្លាំង ជាពិសេស​ក្នុង​បក្ស​និង​កងទ័ព។ បើ​មើលទៅ​សិង្ហ​បុរី មន្ត្រី​រដ្ឋការ តាម​ស្ថាប័ន​សាធារណ អ្នកនយោបាយ និង​វិស័យ​ឯកជន​ប្រកាន់ខ្ជាប់​ភាព​ស្អាតស្អំ មិន​ស៊ីសំណូកសូកប៉ាន់​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សង្គម​ឡើយ។ ក្នុងនាម​ជា​ប្រធាន​បក្ស លោក ស៊ី ជីន​ពីង ចាប់ផ្តើម​បង្ក្រាប ដកតំណែង កាត់ទោស និង​បោសសម្អាត​រាល់​មន្ត្រី​ពុករលួយ ដោ​យស​ង្ឃឹ​ង​ខ្ពស់​ថា​មិនយូរ​មិនឆាប់​ចិន​នឹង​ដើរ​ដល់​ចំណុច​មួយ​ដូច​សិង្ហ​បុរី​ដូច្នេះ​ដែរ។ 

ក្រៅពី​រដ្ឋការ​ស្អាតស្អំ លោក ស៊ី បាន​ស្វែងយល់​ច្រើន​ពី​គោលការណ៍​តម្លៃ​អាស៊ី ហើយ​លោក​ក៏​គាំទ្រ​គោ​លន​ការណ៍​នេះដែរ។ សម្រាប់​អ្នកនយោបាយ​ម្នាក់នេះ ប្រជាធិបតេយ្យ​បែប​បស្ចិម​លោក មិន​ស័ក្តិសម​នឹង​ប្រទេស​អាស៊ី​ឡើយ បើ​ផ្អែកលើ​កត្តា​វប្បធម៌ និង​ប្រវត្តិសាស្ត្រ។ សង្គម​អាស៊ី​ត្រូវមាន​វិន័យ​តឹងរ៉ឹង ហើយ​ស្ថិរ​ភាពជា​រឿង​អាទិភាព​ជាង​សេរីភាព​និង​សិទ្ធិមនុស្ស​ដែល​លោកខាងលិច​ឲ្យ​តម្លៃ។ លោក ស៊ី បាន​ប្រឹងប្រែង​បញ្ជៀប​គោលការណ៍​តម្លៃ​អាស៊ី​ក្នុងសង្គម​ចិន និង​លើកកម្ពស់​ការ​ផ្សព្វ​ផ្សា​លទ្ធិ​ខុង​ជឺ ដើម្បី​ប្រឆាំង​ឥទ្ធិពល​គ្រោះថ្នាក់​ដែល​បង្កដោយ​លោកខាងលិច។

យ៉ាងណាក៏ដោយ បើ​ប្រៀបធៀប​គ្នា បើទោះជា​បី​ជា​គោលនយោបាយ​ដឹកនាំ​សិង្ហ​បុរី​ហាក់ដូច​ផ្តាច់ការ​ក៏ដោយ វា​ក៏​នៅ​ទូលាយ​និង​បើកចំហរ​ជាង​ចិន​ឆ្ងាយ។ ចិន​ព្យាយាម​រៀនសូត្រ​ពី​សិង្ហ​បុរី​ទាំង​នយោបាយ សង្គម និង​សេដ្ឋកិច្ច ប៉ុន្តែ​មិន​ចង់​បញ្ចប់ជីវិត​របប​កុ​ម្មុយ​និ​ស្ត និង​របប​ដឹកនាំ​ដោយ​បក្ស​តែមួយ​នាពេល​បច្ចុប្បន្ន​នោះឡើយ៕

http://km.rfi.fr/Singapour-democratie-ou-dictature

ភូមិសាស្រ្តនយោបាយ

សិង្ហបុរី៖ លទ្ធិប្រជាធិបតេយ្យ ឬ​របប​ផ្តាច់ការ?

សិង្ហបុរី៖ លទ្ធិប្រជាធិបតេយ្យ ឬ​របប​ផ្តាច់ការ?
 
លោក លី គាន់យូ (Lee Kuan Yew) ​បិតា​នៃ​វឌ្ឍនភាព​សិង្ហបុរី​ និង​ជា​នាយក​រដ្ឋមន្ត្រី​ពី​ឆ្នាំ​១៩៥៩​-​១៩៩០​ ©​ wikipedia

    ថ្ងៃ​នេះ​ ហ្សង់-ហ្វ្រង់ស័រ តាន់ សូម​បន្ត​ចាប់​អារម្មណ៍​ទៅ​លើ​ភូមិ​សាស្ត្រនយោបាយ​នៃ​​អាស៊ី​អាគ្នេយ៍​ត​ទៅ​ទៀត​ ដោយ​សូម​លើក​ឡើង​អំពី​របប​នយោបាយ​នៃ​ប្រទេស​សិង្ហបុរី។
    សិង្ហបុរី​ ជា​ប្រទេស​មួយ​មហា​រុងរឿង​ រុងរឿង​ជាង​គេ​បង្អស់​នៅ​អាស៊ី​អាគ្នេយ៍​ និង​រុងរឿង​ ជាង​បណ្តា​ប្រទេស​បស្ចិម​លោក​ខ្លះ​ទៅ​ទៀត។
    យ៉ាង​ណា​មិញ​ រដ្ឋ​ដ៏​តូច​មួយ​នេះ កាន់​អំណាច​ផ្តាច់ការ​ តែ​ជា​អំណាច​ផ្តាច់ការ​មួយ​ភ្លឺស្វាង​ ឲ្យ​តម្លៃ​ទៅ​លើ​យុត្តិធម៌​សង្គម​ សន្តិសុខ​ ភាព​ថ្លៃថ្នូរ​និង​សុភមង្គល​របស់​ប្រជាពលរដ្ឋ។
     

    នៅ​អាស៊ី​ សិង្ហបុរី​ជា​ប្រទេស​គំរូ​មួយ​ គំរូ​នៃ​វឌ្ឍនភាព​សេដ្ឋកិច្ច​ និង​គំរូ​នៃ​សន្តិសុខ។ ក៏​ប៉ុន្តែ​ចំពោះ​បស្ចិមលោក​ រដ្ឋ​ដ៏​តូច​មួយ​នេះ​កាន់​អំណាច​ផ្តាច់​ការ​ មិន​គោរព​សិទ្ធិ​មនុស្ស​ មាន​ឈ្មោះ​ជា​លទ្ធិ​ប្រជាធិបតេយ្យ​តែនៅ​លើ​ក្រដាស។
    តាម​ពិត​ទៅ​ តាំង​ពី​ឆ្នាំ​១៩៦៥​មក​ ឆ្នាំ​ដែល​សិង្ហបុរី​ផ្តាច់​ខ្លួន​ចេញ​ពី​សហព័ន្ធ​រួម​ម៉ាឡេស៊ី​ លទ្ធិ​ប្រជាធិបតេយ្យ ​និង​សេរីកម្ម​នយោបាយ​ មិន​ដែល​ជា​អាទិភាព​ចម្បង​របស់​រដ្ឋាភិបាល​ឡើយ។ សម្រាប់ លី គាន់យូ (Lee Kuan Yew) ដែល​ជា​បិតា​នៃ​វឌ្ឍនភាព​សិង្ហបុរី​ និង​ជា​នាយក​រដ្ឋមន្ត្រី​ពី​ឆ្នាំ​១៩៥៩​ដល់​ឆ្នាំ​១៩៩០​ អ្វី​ដែល​សំខាន់​ គឺ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង ​សណ្តាប់​ធ្នាប់​សាធារណៈ។ នៅ​ក្នុង​ន័យ​នេះ​ លី គាន់យូ បាន​បង្កើត​និង​ពង្រឹង​ម៉ាស៊ីន​សន្តិសុខ​មួយ​ ដើម្បី​កាត់​បន្ថយ​ទាល់​តែ​អស់​រលីង​ ឥទ្ធិពល​នៃ​ពួក​ប្រឆាំង​ និង​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​របស់​លោក​ គឺ​បក្ស​សកម្មភាព​ប្រជាជន​ មាន​អំណាច​ខ្លាំង​ផ្តាច់​មុខ​តែ​ឯង​ នៅ​លើ​ឆាក​នយោបាយ​នៃ​ប្រទេស។

    តាំង​ពី​ឆ្នាំ​១៩៥៩​មក​ បក្ស​សកម្មភាព​ប្រជាជន​ឈ្នះ​ឆ្នោត​រហូត​ ហើយ​កាន់​កាប់​អាសនៈ​ទាំង​ស្រុង​នៅ​ក្នុង​សភា​ពី​ឆ្នាំ​១៩៦៥​ដល់​ឆ្នាំ​១៩៨១។ ដើម្បី​ឈ្នះ​ឆ្នោត​ និង​ដើម្បី​ក្តាប់​អំណាច​ទាំង​ស្រុង​បាន​ រដ្ឋាភិបាល​របស់ លី គាន់យូ ប្រើ​ស្នៀត​នយោបាយ​បី​យ៉ាង។ ម្យ៉ាង​គឺ​ការ​ពុះ​ចែក​មណ្ឌល​បោះឆ្នោត​ឡើង​វិញ​ ដើម្បី​រំសាយ​ដែន​អំណាច​របស់​បក្ស​ប្រឆាំង។ ម្យ៉ាង​ទៀត​ គឺ​ការ​ប្រើ​ប្រាស់​ធនធាន​និង​ស្ថាប័ន​រដ្ឋ​ សម្រាប់​ប្រយោជន៍​នៃ​គណបក្ស​។ ម្យ៉ាង​ចុង​ក្រោយ​បង្អស់​ គឺ​ការ​ប្តឹង​ផ្តល់​ឡើង​តុលា​ការ​ ប្រឆាំង​នឹង​ពួក​អ្នក​ជំទាស់​ ក្នុង​បទបង្ខូច​កេរ្តិ៍​ឈ្មោះ។

    លើស​ពី​នេះ​ទៅ​ទៀត​ រដ្ឋាភិបាល​របស់ លី គាន់យូ ក៏​ប្រើ​ច្បាប់ ដើម្បី​បិទ​មាត់​អ្នក​ជំទាស់​ដែរ​ នោះ​គឺ​ច្បាប់​ស្តី​ពី​សន្តិសុខ​ផ្ទៃ​ក្នុង។ ច្បាប់​នេះ​អនុញ្ញាត​ ដោយ​មិន​ចាំ​បាច់​កាត់​ទោស​ ឱ្យ​ឃុំ​ខ្លួន​ជន​ណា​ក៏​ដោយ​ដែល​ជាប់​សង្ស័យ​ថា​បង្ក​វិទ្ធង្សនា​ និង​សកម្មភាព​កុម្មុយនិស្ត។ ជាក់​ស្តែង​ នៅ​មុន​ពេល​បោះ​ឆ្នោត​ឆ្នាំ​១៩៦៨​ លី គាន់យូ បាន​ប្រើ​ច្បាប់​សន្តិសុខ​ផ្ទៃ​ក្នុង​នេះ ដើម្បី​រុញ​ច្រាន​អ្នក​ដឹក​នាំ​បក្ស​ប្រឆាំង​ពីរ​នាក់​ចេញ​ពី​សង្វៀន​នយោបាយ។ មែន​ទែន​ទៅ​ ច្បាប់​នេះ​ មិន​មែន​សំដៅ​ ទៅ​លើ​តែ​អ្នក​នយោបាយ​ប៉ុណ្ណោះ​ទេ។ វា​ក៏​ជា​សម្ពាធ​មួយ​ដ៏​មាន​ប្រសិទ្ធិ​ភាព​ ដាក់​ទៅ​លើ​អ្នក​កាសែត​ អ្នក​ជំនួញ​ ឬ​ជន​ណា​ក៏​ដោយ​ ដែល​ហ៊ាន​រិះគន់​រដ្ឋាភិបាល។
    *

    ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មាន​គណបក្ស​នយោបាយ​រហូត​ទៅ​ដល់​ជាង​៤០​ នៅ​សិង្ហបុរី។ ក៏​ប៉ុន្តែ​ តាំង​ពី​ឆ្នាំ​១៩៦៥​មក​ គ្មាន​បក្ស​ណា​មួយ​ អាច​យក​ឈ្នះ​ឬ​សង្ឃឹម​យក​ឈ្នះ​បក្ស សកម្មភាព​ប្រជាជន​របស់​ លី គាន់យូ ឡើយ។ មូល​ហេតុ​ គឺ​មក​ពី​រដ្ឋាភិបាល លី គាន់យូ ក្នុង​អតីតកាល​ និង​រដ្ឋាភិបាលនៃ​កូន​ប្រុស​របស់​គាត់ លី សៀនឡុង (​Lee Hsien Long) ក្នុង​បច្ចុប្បន្នកាល​ ក្តាប់​សឹង​ទាំង​ស្រុង​ មធ្យោបាយ​ឃោសនា​មហាជន។ ទូរទស្សន៍​ វិទ្យុ​ និង​កាសែត​ សុទ្ធសឹង​ជា​កម្មសិទ្ធិ​របស់នាយក​រដ្ឋមន្រ្តី​ របស់រដ្ឋមន្រ្តី​ និងរបស់​ញាតិ​មិត្ត​សន្តាន​របស់​អ្នក​ដឹក​នាំ​ប្រទេស។

    ម៉្លោះ​ហើយ​ ការ​និយាយ​រិះគន់​រដ្ឋាភិបាល​ អាច​ចេញ​មក​ពី​សារពត៌មាន​បរទេស​មួយ​គត់។ ដូចនេះ​ រដ្ឋាភិបាល​សិង្ហបុរី​ ធ្វើ​ទុក្ខ​បុកម្នេញ​សារពត៌មាន​បរទេស​មិន​ស្វាង​ឡើយ។ រដ្ឋ​សិង្ហបុរី​ប្តឹង​ផ្តល់​ឡើង​តុលាការ​ ប្រឆាំង​នឹង​កាសែត​ឬ​ទស្សនាវដ្តី​បរទេស​ណា​ដែល​ហ៊ាន​រិះ​គន់​ខ្លួន។ ជាក់​ស្តែង​ សារ​ពត៌មាន​ Time, Asian Wall Street Journal, Asiaweek, ឬ​ក៏​ Far Eastern Economic Review សុទ្ធ​តែ​ធ្លាប់​បាន​ប្រឈម​មុខ​នឹង​តុលាការ​សិង្ហបុរី។ មិន​តែ​ប៉ុណ្ណោះ​ ដើម្បី​ត្រួត​ពិនិត្យ​អត្ថបទ​នៃ​អ្នក​កាសែត​បរទេស​ទាំង​នេះ​បាន​ និង​ដើម្បី​ស្រួល​ធ្វើ​ការ​គាប​សង្កត់​ រដ្ឋា​ភិបាល​សិង្ហបុរី​ ទាម​ទារ​ឲ្យ​មធ្យោបាយ​ឃោសនា​មហាជន​បរទេស​ ដាក់​ប្រចាំ​នៅ​លើ​ទឹក​ដី​សិង្ហបុរី​ តំណាង​ឬ​អ្នក​ឆ្លើយឆ្លង​ពត៌មាន​ម្នាក់​យ៉ាង​តិច​ និង​ដាក់​លុយ​២០​ម៉ឺន​ដុល្លារ​ប្រចាំ​ទុក នៅ​ក្នុង​ធនាគារ​សិង្ហបុរី។ ធ្វើ​ដូច​នេះ​ រដ្ឋាភិបាល​សិង្ហបុរី​អាច​ដក​ហូត​យក​ប្រាក់​សង​ជម្ងឺ​ចិត្ត​ភ្លាមៗ​ នៅ​ក្រោយ​ការ​ប្តឹង​ផ្តល់​ឈ្នះ​សារពត៌មាន​បរទេស​ទាំងអស់​នេះ​ម្តងៗ។

    ដោយ​ឡែក​ ពេល​បោះ​ឆ្នោត​ម្តងៗ​ រដ្ឋា​ភិបាល​ទិញសំឡេង​ឆ្នោត​ដោយ​ប្រយោល​ បាន​ន័យ​ថា​ រដ្ឋាភិបាល​ចែកចាយ​អំណោយ​ឲ្យ​ប្រជាពលរដ្ឋ។ ឧទាហរណ៍​នៅ​ឆ្នាំ​២០០១​ អាជ្ញាធរ​បាន​ចែក​ភាគហ៊ុន​ទីផ្សារ​ហាងឆេង​ឲ្យ​ដល់​ប្រជាពលរដ្ឋ​ ដែល​បាន​នាំ​គ្នា​ទៅ​ដក​យក​លុយ​អំណោយ​នេះ​ ពី​ធនាគារ​ មួយ​ថ្ងៃ​មុន​ថ្ងៃ​បោះ​ឆ្នោត។ លើស​ពី​នេះទៅ​ទៀត​ គ្មាន​ទេ​ស្ថាប័ន​ឯករាជ្យ​ដើម្បី​ចាត់ចែង​និង​ត្រួត​ពិនិត្យ​មើលការ​បោះ​ឆ្នោត។ គឺ​រដ្ឋាភិបាល​ជា​អ្នក​ចាត់ចែង​ទាំងអស់។

    ម្យ៉ាង​វិញ​ទៀត​ នៅ​ពី​ក្រោយ​រដ្ឋាភិបាល​ដែល​ប្រសូត​ចេញ​ពី​ការ​បោះ​ឆ្នោត​នេះ​ គឺ​ក្រុម​គ្រួសារ​ លី គាន់យូ តែ​ម្តង​ដែល​ជា​អ្នក​ក្តាប់​អំណាច។ លី គាន់យូ ដែល​ជា​ផ្លូវការ​បាន​បោះ​បង់​ចោល​មុខ​តំណែង​នាយក​រដ្ឋមន្ត្រី​ តាំង​ពី​ឆ្នាំ​១៩៩០​នៅ​បន្ត​ទាញ​ខ្សែ​បង្ហៀរ​រដ្ឋាភិបាល​ត​ទៅ​ទៀត។ លី សៀនឡុង កូន​ប្រុស​គាត់​វិញ​ ជា​បច្ចុប្បន្ន​នាយក​រដ្ឋមន្ត្រី។ សមាជិក​ខ្លះ​នៃ​ក្រុម​គ្រួសារ​របស់ លី​ គាន់យូ​ ជា​ប្រធាន​អគ្គនាយក​នៃ​ក្រុមហ៊ុន​រដ្ឋ​ធំៗ​មួយ​ចំនួន​ ដូច​ជា​ក្រុមហ៊ុន​ Singapour Telecom ជា​ដើម។

    និយាយ​រួម​ នៅ​លើ​ក្រដាស​ សិង្ហបុរី​ជា​លទ្ធិ​ប្រជាធិបតេយ្យ​អាស្រ័យ​រដ្ឋធម្មនុញ្ញ​ ដោយ​យក​គំរូ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​នៃ​ប្រទេស​អង់គ្លេស។ ក៏​ប៉ុន្តែ​ ការ​ពិត​ជាក់​ស្តែង​ រដ្ឋ​ដ៏​តូចតែ​មហា​រុងរឿង​មួយ​នេះ​កាន់​អំណាច​ផ្តាច់ការ​សោះ។

    សួរ​ថា​ ទោះ​ជា​គ្មាន​សេរីភាព​នយោបាយ​ និង​គ្មាន​សិទ្ធិ​បុគ្គល​ទូលំ​ទូលាយ​ តើ​ប្រជាជន​សិង្ហ​បុរី​ មាន​សុភមង្គល​ដែរ​ឬ​ទេ​? គេ​ត្រូវ​ដឹង​ថា​ ប្រជា​ពលរដ្ឋ​សិង្ហបុរី​មាន​កំរិត​ជីវភាព​ខ្ពស់​សឹង​គ្រាន់​បើ​ជាង​ប្រជាជន​បស្ចិម​លោក​ទៅ​ទៀត។ សិង្ហបុរី​ឲ្យ​តម្លៃ​ទៅ​លើ​យុត្តិធម៌​សង្គម​ ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ ជា​ប្រទេស​ស្អាតស្អំ​គ្មាន​អំពើ​ពុករលួយ​ ជា​ប្រទេស​ប្រកប​ដោយ​សន្តិសុខ​ខ្ពស់។ ម៉្លោះ​ហើយ​ កម្រ​មាន​ណាស់​អ្នក​ដែល​ចង់​ចាកចេញ​ពី​សិង្ហបុរី ​ដើម្បី​ទៅ​រស់​នៅ​ប្រទេស​ផ្សេង៕

    http://km.rfi.fr/asia/lee-kuan-yew-legacy-in-china?ns_campaign=reseaux_sociaux&ns_source=FB&ns_mchannel=social&ns_linkname=emission&aef_campaign_ref=partage_user&aef_campaign_date=2015-03-25
    លោកលី ក្វាន់យូ ត្រូវបានគេស្គាល់ថា ជាមេដឹកនាំដែលប្រឆាំងនឹងចលនាកុម្មុយនិស្ត ក៏ប៉ុន្តែ គេសង្កេតឃើញថា នៅក្រោយពេលដែលលោកទទួលមរណភាព រដ្ឋាភិបាល និង បណ្តាញផ្សព្វផ្សាយ ព័ត៌មាន ផ្លូវការ របស់ចិន បាននាំគ្នា ចូលរួមរំលែកទុក្ខ ព្រមទាំងលើកសរសើរ ពីស្នាដៃរបស់លោក ប្រៀបបាន នឹង ការបាត់បង់ មេដឹកនាំ ផ្ទាល់ខ្លួន របស់ពួកគេ។

    ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    តើ​លោក​លី ក្វាន់យូ​បាន​បន្សល់ទុក​នូវ​មរតក​អ្វីខ្លះ​ដល់...​ ​ចិន?


    តើ​លោក​លី ក្វាន់យូ​បាន​បន្សល់ទុក​នូវ​មរតក​អ្វីខ្លះ​ដល់...​ ​ចិន?
    លោក លី ក្វាងយូ អតីត​នាយករដ្ឋមន្រ្តី​សិង្ហបុរី ដែល​ទទួល​មរណភាព កាល​ពីថ្ងៃ​ចន្ទ ២៣ មីនា ២០១៥

      លោក​លី ក្វាន់យូ អតីត​នាយករដ្ឋមន្រ្តី និង​ជា​ស្ថាបនិក​នៃ​ប្រទេស​សិង្ហបុរី បាន​ទទួល​មរណភាព កាល​ពីថ្ងៃ​ចន្ទ ក្នុង​វ័យ ៩១ឆ្នាំ។ លោក​បាន​លាចាកលោក​នេះ​ទៅ ដោយ​បន្សល់ទុក​នូវ​កេរ្តិ៍ឈ្មោះ​ជា​រដ្ឋបុរស​ដែល​បាន​ប្រែក្លាយ​សិង្ហបុរី​ពី​កូនកោះ​​មួយដុំតូច​ដ៏សែនក្រីក្រ​ឲ្យ​ក្លាយ​ទៅជា​ប្រទេស​អ្នកមាន​បំផុត​មួយ​នៅលើ​ពិភពលោក។​ ក៏ប៉ុន្តែ មេដឹកនាំ​ប្រទេស​ដ៏តូចមួយ​នេះ​មិនត្រឹមតែ​បាន​បន្សល់ទុក​នូវ​មរតក​ដល់​ប្រទេស​ខ្លួនឯងប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ធ្វើ​ជា​គំរូ​ដល់​បណ្តា​ប្រទេស​ជាច្រើន​ផងដែរ ជាពិសេស ដល់​មហាយក្ស​ចិន។

      លោក​លី ក្វាន់យូ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​មេដឹកនាំ​​ដែល​ប្រឆាំង​​នឹង​ចលនា​កុម្មុយនិស្ត​ ហើយ​នៅ​ក្នុងពេល​ដែល​លោក​នៅ​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី សិង្ហបុរី និង​ចិន​កុម្មុយនិស្ត​មិនមាន​ទំនាក់ទំនង​ការទូត​នឹង​គ្នា​នោះទេ រហូត​ទាល់តែ​ដល់​ឆ្នាំ​១៩៩០ ដែល​ជា​ឆ្នាំ​ដែល​លោក​លី ក្វាន់យូ ចុះចេញ​ពី​តំណែង ទើប​សិង្ហបុរី និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ភ្ជាប់ទំនាក់ទំនង​ការទូត​នឹង​គ្នា​យ៉ាងពេញលេញ។
      ក៏ប៉ុន្តែ បើទោះបី​ជា​យ៉ាងនេះ​ក៏ដោយ គេ​សង្កេតឃើញ​ថា នៅក្រោយ​ពេល​ដែល​លោក​លី ក្វាន់យូ ទទួលមរណភាព រដ្ឋាភិបាល​ និង​​បណ្តាញផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវការ​របស់​ចិន​បាន​នាំគ្នា​ចូលរួម​រំលែក​ទុក្ខ​ ព្រមទាំង​​​​​លើកសរសើរ​ពី​ស្នាដៃ​របស់​លោក ប្រៀបបាន​នឹង​ការ​បាត់បង់​មេដឹកនាំ​ផ្ទាល់ខ្លួន​​របស់​ពួកគេ។

      នៅ​ក្នុង​សាររំលែកទុក្ខ​មរណភាព​លោក​លី ក្វាន់យូ មន្រ្តី​អ្នក​នាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​លើកឡើង​ថា “លោក​លី ក្វាន់យូ គឺ​ជា​រដ្ឋបុរស​អាស៊ី​ដ៏​មាន​ឥទ្ធិពលបំផុត និង​ជា​អ្នក​យុទ្ធសាស្រ្ត​ម្នាក់​ដែល​យល់​ច្បាស់​ទាំង​ផ្នត់គំនិត​របស់​អាស៊ី និង​ទាំង​ចក្ខុវិស័យ​អន្តរជាតិ”។ លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង វិញ បាន​លើកឡើង​ថា “លោក​លី ក្វាន់យូ គឺ​ជា​មិត្ត​ចាស់របស់​ប្រជាជន​ចិន”។

      តាមពិត គេ​សង្កេតឃើញ​ថា សិង្ហបុរី​​ ដែល​មាន​ប្រជាជន​​ប្រហែល​ត្រឹមតែ ១ភាគ៤​នៃ​​ប្រជាជន​របស់​ក្រុង​ប៉េកាំង គឺ​ជា​ប្រទេស​ដ៏​គំរូ​មួយ​​របស់​ចិន ហើយ​លោក​លី ក្វាន់យូ ថ្វីដ្បិត​តែ​ជា​អ្នក​ប្រឆាំង​នឹង​ចលនា​កុម្មុយនិស្ត​ ក៏ប៉ុន្តែ​​មាន​ទំនាក់ទំនង​យ៉ាងល្អ​ ព្រមទាំង​មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ទៅលើ​​មេដឹកនាំ​កុម្មុយនិស្តចិន។

      រាប់ចាប់តាំង​ពី​ឆ្នាំ​១៩៧៦ នៅ​ក្នុង​ពេល​ដែល​សិង្ហបុរី​និង​សាធារណរដ្ឋ​ប្រជាមានិតចិន​នៅមិនទាន់​ភ្ជាប់​ទំនាក់ទំនង​ការទូត​នឹង​គ្នា​នៅឡើយ​ផង​ លោក​លី ក្វាន់យូ បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​រហូតដល់​ទៅ​ជាង ៣០លើក ហើយ​បាន​ជួប​ជាមួយ​មេដឹកនាំ​កំពូលៗ​របស់​បក្ស​កុម្មុយនិស្ត​ចិន រាប់ចាប់តាំង​ពី​ម៉ៅសេទុង​ រហូត​ដល់​មេដឹកនាំ​ជំនាន់ក្រោយៗ​មក​ទៀត។ ក៏ប៉ុន្តែ មាន​មេដឹកនាំ​ចិន​មួយរូប ដែល​លោក​លី ក្វាន់យូ មាន​ទំនង​ជិតស្និទ្ធ​ជាងគេ ហើយ​ដែល​ទទួល​ឥទ្ធិពល​ច្រើន​ជាងគេ​ពី​លោក​លី ក្វាន់យូ នោះ​គឺ​​លោក​តេង ស៊ាវពីង ដែល​ជាទូទៅ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បិតា​នៃ​កំណែទម្រង់​សេដ្ឋកិច្ច​ ដែល​បាន​នាំនូវ​ភាព​រុងរឿង​មក​ឲ្យ​ប្រទេស​ចិន​ដល់សព្វថ្ងៃ។

      លោក​លី ក្វាន់យូ បាន​ជួប​ជាមួយ​​នឹង​លោក​តេង ស៊ាវពីង នៅ​ក្នុង​អំឡុង​ដំណើរទស្សនកិច្ច​លើកទី១​របស់​លោក​ទៅកាន់​ប្រទេស​ចិន នៅ​ឆ្នាំ​១៩៧៦ ហើយ​២ឆ្នាំ​ក្រោយមក គឺ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៧៨ ពោលគឺ ១ខែ​មុនពេល​ដែល​ចិន​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច លោក​តេង ស៊ាវពីង បាន​ធ្វើ​ដំណើរ​ទៅ​ជួប​លោក​លី ក្វាន់យូ ដល់​សិង្ហបុរី។

      នៅ​ក្នុង​អំឡុង​ជំនួប​ទាំងនេះហើយ ដែល​មេដឹកនាំ​ទាំងពីរ​បាន​ជជែក​ផ្តោះប្តូរ​យោបល់​គ្នា និង​ស្វែងយល់​​ទៅវិញទៅមក ជាពិសេស គឺ​លោក​តេង ស៊ាវពីង ដែល​បាន​ស្វែងយល់​អំពី​ជោគជ័យ​នៃ​​​នយោបាយ​សេដ្ឋកិច្ច​​របស់​លោក​លី ក្វាន់យូ។

      ក្រោយៗ​មក​ទៀត លោក​តេង ស៊ាវពីង​ ធ្លាប់​បាន​អះអាង​ថា នៅ​ក្នុង​អាជីព​នយោបាយ​របស់​លោក មាន​​តែ​លោក​លី ក្វាន់យូ​ ម្នាក់តែ​ប៉ុណ្ណោះ ដែល​លោក​ចាត់ទុក​ជា​គ្រូ​ផ្ទាល់ខ្លួន​។ នៅ​ចំពោះ​មុខ​មន្រ្តី​បក្ស​កុម្មុយនិស្ត​ចិន លោក​តេង ស៊ាវពីង ក៏តែងតែ​លើកយក​ករណី​សិង្ហបុរី​នេះ​ដែរ ដើម្បី​ជា​ឧទាហរណ៍ និង​ទឡ្ហីករណ៍ ដើម្បី​ជំរុញ​ឲ្យ​មាន​​កំណែទម្រង់​នៅ​ចិន។

      សម្រាប់​លោក​តេង ស៊ាវពីង ជោគជ័យ​នៃ​នយោបាយ​របស់​លោក​លី ក្វាន់យូ នៅ​សិង្ហបុរី គឺ​ជា​គំរូ​មួយ​បង្ហាញ​ថា គេ​អាច​ធ្វើ​កំណែទម្រង់​បើក​ចំហ​សេដ្ឋកិច្ច ដោយ​ប្រែក្លាយ​ពី​សេដ្ឋកិច្ចផែនការ​ ទៅជា​សេដ្ឋកិច្ច​ទីផ្សារ​សេរី​បែប​មូលធន​និយម ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​កំណើន​ខ្ពស់ ហើយ​បង្កើន​​កម្រិត​ជីវភាព​របស់​ប្រជាជនបាន​ ប៉ុន្តែ នៅរក្សា​បាន​នូវ​របបនយោបាយ​តឹងរ៉ឹង​តាម​បែប​កុម្មុយនិស្ត។​

      នៅ​ខែ​ធ្នូ ឆ្នាំ​១៩៧៨ មួយខែ​ក្រោយ​ពី​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សិង្ហបុរី លោក​តេង ស៊ាវពីង បាន​ចាប់ផ្តើម​អនុវត្ត​កំណែទម្រង់ស៊ីជម្រៅ​ទៅលើ​នយោបាយ​សេដ្ឋកិច្ច​ចិន។ កំណែទម្រង់​ដែល​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន​មាន​កំណើន​ខ្ពស់​ជាប់ជា​ប្រចាំ រហូត​បាន​ក្លាយ​ទៅជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​នៅ​ក្នុង​ពេល​បច្ចុប្បន្ន។

      ក្រៅពី​នយោបាយ​សេដ្ឋកិច្ច​ប្រកប​ដោយ​ភាព​ជោគជ័យ មេដឹកនាំ​ចិន​មាន​ការ​ចាប់អារម្មណ៍​ជាពិសេស​ទៅលើ​ទស្សនវិជ្ជា​នយោបាយ​របស់​លោក​លី ក្វាន់យូ ដែល​ជឿថា គោលការណ៍​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​តាមបែបលោកខាងលិច គឺ​ជា​គោលការណ៍​ដ៏ប្រពៃ​សម្រាប់​លោកខាងលិច តែ​គេ​មិន​អាច​ចម្លងយក​មក​អនុវត្ត​នៅ​អាស៊ី​បាន​នោះទេ ពីព្រោះ​ថា អាស៊ី​មាន​លក្ខណៈពិសេស​របស់​អាស៊ី។

      ចំណុច​នេះ​ត្រូវ​បាន​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីនហួ​ធ្វើការ​កត់សម្គាល់ នៅ​ក្នុង​បទវិចារណកថា កាល​ពីថ្ងៃ​ចន្ទ ដោយ​លើកឡើង​ថា លោក​លី ក្វាន់យូ​បាន​អភិវឌ្ឍ​ប្រទេស​​សិង្ហបុរី​ប្រកប​ដោយ​ជោគជ័យ រហូត​ទទួល​បាន​នូវ​ការ​ស្ញប់ស្ញែង​ពី​ពិភពលោក​ទាំងមូល ហើយ​សិង្ហបុរី​អាច​សម្រេច​បាន​នូវ​ជោគជ័យ​នេះ​ គឺ​ដោយសារ​តែ​សិង្ហបុរី​មិន​ចម្លង​តាម​ប្រទេស​លោកខាងលិច។ ផ្ទុយទៅវិញ សិង្ហបុរី​ត្រួសត្រាយ​ផ្លូវ​ដើរ​ដោយ​ខ្លួន​ឯង ដោយ​ច្បិច​យក​នូវ​ចំណុច​ខ្លាំង​ពី​លោក​ខាងលិច​ផង និង​ពី​លក្ខណៈពិសេស​របស់​អាស៊ី​ខ្លួនឯង​ផង។

      ចំណុច​ដ៏​សំខាន់​មួយ​ទៀត ដែល​គេ​មិន​ត្រូវ​មើល​រំលង គឺ​លោក​ លី ក្វាន់យូ ថ្វីដ្បិត​តែ​ជា​មេដឹកនាំ​ដែល​ប្រកាន់​យក​នូវ​របៀប​គ្រប់គ្រង​បែបផ្តាច់ការ ក៏ប៉ុន្តែ ជា​មេដឹកនាំ​ផ្តាច់ការ​ដែល​គិត​​ផលប្រយោជន៍​ជាតិជាធំ គឺ​ខុស​ពី​មេដឹកនាំ​ផ្តាច់ការ​នៅ​តាម​បណ្តា​ប្រទេស​អន់ថយ​ជាច្រើន ដែល​ក្តោបក្តាប់អំណាច​ ដើម្បី​យក​ទៅ​បម្រើ​តែ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន ក្រុមគ្រួសារ​របស់​ខ្លួន បក្ស​ពួក​របស់​ខ្លួន៕

      ​ស្នាដៃ​បិតា​ស្ថាបនា​ជាតិ លី ខ្វាន់យូ ដែល​ប្រជាជន​ចង​ចាំ​មិន​ភ្លេច

      មនុស្ស​ទៅ​បាត់ តែ​ស្នាដៃ កេរ្តិ៍ឈ្មោះ និង​សមិទ្ធផល​នានា​មិន​រលត់​ទៅ​តាម​មនុស្ស​ឡើយ។ លោក លី ខ្វាន់យូ ដែល​ប្រជាជន​សិង្ហបុរី​ចាត់​ទុក​ថា​ជា​បិតា​ស្ថាបនា​ជាតិ បាន​លាចាក​លោក​កាល​ពី​យប់​មិញ​ហើយ ប៉ុន្តែ​អ្វី​ៗ​ដែល​អតីត​នាយករដ្ឋមន្ត្រី​រូប​នេះ​សម្រេច​បាន នៅ​តែ​មាន​វត្តមានរហូត​​ដល់​សព្វថ្ងៃ។

      ១

      ខាង​ក្រោម​នេះ ជា​ស្នាដៃ​មួយ​ចំនួន​ដែល​លោក លី ខ្វាន់យូ នាំ​មក​ជូន​ប្រទេស​សិង្ហបុរី៖

      ឯករាជ្យ​សិង្ហបុរី

      ដំបូង​ឡើយ ប្រទេស​សិង្ហបុរី​គ្រាន់​តែ​ជា​កំពង់ផែ​ដ៏​តូច​មួយ និង​ជា​មូលដ្ឋាន​ទ័ព​ជើង​ទឹក ស្ថិត​ក្រោម​អាណានិគម​​អង់គ្លេស។ ដើម្បី​រក​វិធី​ដក​ខ្លួន​ពី​អាណានិគម​នេះ បិតា​ស្ថាបនា​ជាតិ លី ខ្វាន់យូ បាន​រៀប​ចំ​យុទ្ធនាការ​រួម​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​មាន​ការ​ស្នើ​សុំ​ពី​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី។

      ​លោក លី ខ្វាន់យូ បាន​​រៀបចំ​ប្រជាមតិ​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​១៩៦២ ស្វែង​រក​អ្នក​គាំទ្រ ដោយ​មាន​អ្នក​យល់​ព្រម​រហូត​ដល់​ទៅ ៧០​ភាគ​រយ។ នៅ​ថ្ងៃទី១៩ ខែ​កញ្ញា ឆ្នាំ​១៩៦៣ លោក លី ខ្វាន់យូ បាន​សម្រេច​ចិត្ត​រួម​ច្របាច់​ប្រទេស​សិង្ហបុរី​ជាមួយ​ប្រទេស​ម៉ាឡេស៊ី រួម​ទាំង​រដ្ឋ​ពីរ​ផ្សេង​ទៀត បង្កើត​បាន​ជា​សហព័ន្ធ​មួយ។ ទីបំផុត ​ប្រទេស​សិង្ហបុរី ក៏​រួច​ផុត​ពី​អាណានិគម​អង់គ្លេស​ក្នុង​ឆ្នាំ១៩៦៥។

      ​ការ​បំបែក​ចេញ​ពី​ម៉ាឡេស៊ី​

      បើ​ទោះ​បី​ទទួល​បាន​ឯក​រាជ្យ​ពី​ចក្រភព​អង់គ្លេស​ក្ដី ក៏​ប្រជាជន​មិន​ទាន់​ទទួល​បាន​សេចក្ដី​សុខ​ពេញ​ទី​នៅ​ឡើយ ដោយសារ​ការ​រួមរស់​ក្នុង​នាម​ជា​សហព័ន្ធ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី និង​រដ្ឋ​ពីរ​ផ្សេងទៀត មាន​ការ​រកាំរកូស​គ្នា​ជាប់​ជានិច្ច រហូត​ដល់​មានការ​ប៉ះ​ទង្គិច​បង្ហូរ​ឈាម​គ្នា​ផង។

      កុបកម្ម​ពី​អ្នក​ប្រឆាំង​កើត​ឡើង​ជា​បន្ត​បន្ទាប់ ទំនិញ​ចេះ​តែ​ឡើង​ថ្លៃ និង​បញ្ហា​នានា បាន​​ដាក់​សម្ពាធ​ឲ្យ​លោក លី ខ្វាន់យូ លើក​ដៃ​ចុះ​ហត្ថលេខា​ផ្ដាច់​ខ្លួន​ចេញ​ពី​សហព័ន្ធ​ម៉ាឡេស៊ី​វិញ នៅ​ថ្ងៃ​ទី៧ ខែ​សីហា ឆ្នាំ​១៩៦៥។ បរាជ័យ​មួយ​នេះ បាន​ធ្វើ​ឲ្យ​លោក លី ខ្វាន់យូ មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​តាំង​ពី​ដើម​រៀង​មក វីរបុរស​រូប​នេះ តែង​យល់​ឃើញ​ថា​ការ​ចូលរួម​ក្នុង​សហព័ន្ធ​ម៉ាឡេស៊ី​គឺ​ជា​រឿង​ល្អ​មួយ​សម្រាប់​ប្រជាជន​សិង្ហបុរី។

      ចាប់​ផ្ដើម​កសាង​ប្រទេស​ពី​បាត​ដៃ​ទទេ

      បើ​ទោះ​បី​ប្រទេស​សិង្ហ​បុរីធ្លាប់​ជា​កំពង់​ផែ មាន​ផ្ទៃដី​តូច ទើប​រួច​ពី​អាណានិគម ខ្វះ​ធនធាន​ធម្មជាតិ និង​ទើប​ផ្ដាច់​ខ្លួន​រស់នៅ​ដោយឯកឯង​ក្ដី ក៏​លោក លី ខ្វាន់យូ បាន​ដឹក​នាំ​ប្រទេស​នេះ​ប្រកប​ដោយ​ការ​ជឿ​ទុក​ចិត្ត។ អ្វី​ដែល​ប្រជាជន​ចង​ចាំ​មិន​ភ្លេច គឺ​អតីត​នាយក​រដ្ឋមន្ត្រី​ទី​មួយ​របស់​សិង្ហបុរី​រូប​នេះ តែង​ក្រើន​រំលឹក​​ខ្លួន​ប្រជាជន​ជា​រឿយៗ​ថា ធនធាន​មនុស្ស និង​ភាព​រឹងមាំ​ក្នុង​ការងារ ជា​កត្តា​សំខាន់​បំផុត​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ។

      លោក លី ខ្វាន់យូ បាន​ដឹក​នាំ​ប្រទេស​សិង្ហបុរី​ចូល​ជា​សមាជិក​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា ឆ្នាំ​១៩៦៥ ព្រម​ទាំង​ចូលរួម​ជាមួយ​ប្រទេស​៤ ទៀត​ក្នុង​ការ​បង្កើត​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​១៩៦៧។ ចាប់​តាំង​ពី​ពេល​នោះ​មក ប្រទេស​សិង្ហបុរី​បាន​អភិវឌ្ឍ​ខ្លួន​រហូត​ក្លាយ​ជា​ប្រទេស​សេដ្ឋកិច្ច​ឈាន​មុខ​គេ​ក្នុង​តំបន់​អាស៊ាន និង​ជា​កូន​នាគ​មួយ​នៅ​អាស៊ី។ ទោះ​យ៉ាង​ណា​ក្ដី លោក លី ខ្វាន់យូ មិន​បាន​ក្រាញ​ននាល​ជាមួយ​អំណាច​ទេ ពោល​គឺ​ក្នុង​ឆ្នាំ​១៩៩០ វីរបុរស​រូប​នេះ បាន​ចុះ​ចេញ​ពី​តំណែង និង​ទុក​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ឲ្យ​លោក Goh Chok Tong ដឹកនាំ​បន្ត។

      នៅ​ឆ្នាំ​២០០៤ ត្រកូល លី បាន​ឡើង​មក​កាន់​តំណែង​ម្ដង​ទៀត ប៉ុន្តែ​រូប​គេ​​គឺ​ជា​ជំនាន់​ក្រោយ ឈ្មោះ លី ស៊ានឡុង ត្រូវ​ជា​កូន​បិតា​ស្ថាបនា​ជាតិ លី ខ្វាន់យូ ដែល​កំពុង​មាន​វត្តមាន​ដឹក​នាំ​ប្រទេស​រហូត​ដល់​សព្វថ្ងៃ៕

      ខ្សែជីវិតបិតាសឹង្ហបុរី លោក លី ខ្វាន់យូ

      លោក លិ ខ្វាន់យូ ដែលយើងស្គាល់ថា គាត់ជា មេដឹកនាំដែលវាងវៃ ជាមេដឹកនាំដែលធ្វើឲ្យសឹង្ហបុរីក្លាយជាកូននាគអាស៊ី ទៅប្រកួតប្រជែងទីផ្សារជាមួយអឺរ៉ុប។
      Life is the founder of Singapore Lee Kuan Yew over image
      លោកប្រសូតនៅ ថ្ងៃទី ១៦ កញ្ញា ឆ្នាំ ១៩២៣ ក្នុងត្រកូលស្តុកស្តម្ភដែលតាំងលំនៅនៅសឹង្ហបុរីតាំងពីដើមសតវត្ស ទី ១៩
      Life is the founder of Singapore Lee Kuan Yew over image
      លោកក៏ជាសិស្សឆ្នើមម្នាក់ដែលក្នងវ័យកុមារភាព លោកទទួលបានការបណ្តុះបណ្តាលនៅ វិទ្យាស្ថាន រ៉ាហ្វល សឹង្ហបុរី ដែលប្រមូលផ្តុំទៅដោយសិស្សឆ្នើមចំនួន ១៥០​ នាក់ ក្រោយបញ្ចប់ការសិក្សាចំណោះដឹងទូទៅ លោកបានបន្តការសិក្សាផ្នែកច្បាប់នៅ​ សកលវិទ្យាល័យ ខេមប្រ៊ីជ នៅក្រុម ហ្វីតវីវៀយ នាចក្រភពអង់គ្លេស។
      Life is the founder of Singapore Lee Kuan Yew over image
      ក្រោយបញ្ចប់ការសិក្សាផ្នែកច្បាប់ សឹង្ហបុរីស្ថិតក្រោមនឹមអាណានិគមអង់គ្លេសដដែល ហេតុដូចនេះ នៅឆ្នាំ ១៩៥៦ លោកបានបង្កើត គណបក្ស សកម្មភាព ប្រជាជន People's Action Party (PAP) ដែលមានលោកជាលេខាធិការដឹកនាំផ្ទាល់។
      Life is the founder of Singapore Lee Kuan Yew over image
      នៅឆ្នាំ ១៩៥៥ រដ្ឋធម្មនុញ្ញសឹង្ហបុរីថ្មីបានប្រសូត ក្នុងគ្រានោះដែល លោកទទួលបានសម្លេងពីការបោះឆ្នោតតំណាងរាស្រ្ត ៣ សម្លេងក្នុងចំណោម ២៥ នៃ ៣២ ដែលឈរឈ្មោះ។
      Life is the founder of Singapore Lee Kuan Yew over image
      នៅឆ្នាំ ១៩៥៦ លោក បានធ្វើការពិភក្សាទាមទារឯករាជ្យពីអង់គ្លេស ប៉ុនែ្តបរាជ័យ។ ក្រោយពីការបរាជ័យបានមួយឆ្នាំ លោកបានធ្វើការទាមទារសិទ្ធឲ្យរដ្ឋាភិបាលសឹង្ហបុរីដឹកនាំប្រទេសដោយឯកឯង ដោយយោងតាមរដ្ឋធម្មនុញ្ញថ្មី ការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅឆ្នាំ១៩៥៩ លោកទទួលបានការគាំទ្រយ៉ាងច្រើនដោយទទួលបាន ៤៣ នៃ ៥១ អាសនៈក្នុងសភា។ ពេលនោះរដ្ឋាភិបាលសឹង្ហបុរីមានសិទ្ធដឹកនាំប្រទេសគ្រប់គ្រាន់ រួមមានក្រសួងការពារជាតិ និងក្រសួងការបរទេស។ លោក លី ខ្វាន់យូ ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីសឹង្ហបុរីទី១ នាថ្ងៃទី ៦ ឧសភា ១៩៥៩ និងកាន់អំណាចអស់រយៈ៣១ឆ្នាំ។ 
      Life is the founder of Singapore Lee Kuan Yew over image
      ដើម្បីផ្តាច់ខ្លួនពីអាណានិគមអង់គ្លេស លោក លី ខ្វាន់យូបានលើកទឹកចិត្តប្រជាជនឲ្យគាំទ្រការបង្កើតសហព័ន្ធម៉ាឡេ លទ្ធផលប្រជាមតិឆ្នាំ១៩៦ ទទួលបានការគាំទ្រ ៧០%។
      Life is the founder of Singapore Lee Kuan Yew over image
      ក្រោយមក យោងតាមសារពត័មានចិនថ្ងៃ ៩ សីហា ឆ្នាំ​ ១៩៦៥ នៅសឹង្ហបុរី និងម៉ាឡេលើកឡើង លោក លីខ្វាន់យូ បានចុះហត្ថលេខាយល់ព្រមផ្តាច់ខ្លួនសឹង្ហបុរីចេញពីសហព័ន្ធម៉ាឡេ និងក្លាយជាប្រទេសឯករាជ្យ។ 
      Life is the founder of Singapore Lee Kuan Yew over image
      ក្នុងសេចក្តីថ្លែងការពីការផ្តាច់ខ្លួនពីសហព័ន្ធម៉ាឡេនាថ្ងៃដដែលនោះ លោក លី ខ្វាន់យូបានចាត់ទុកថាវាជារឿង សោកសៅ លោកបានលើកឡើង៖ ខ្ញុំជឿជាក់ថាការរួបរួមជាមួយជាមួយម៉ាឡេជារឿងប្រសើរ ព្រោះស្ថានភាពភូមិសាស្រ្តដែលជាប់គ្នា សេដ្ឋកិច្ចដែលយើងខិតខំកសាងរួមគ្នា បានបាត់បង់ក្នុងរយៈពេលមួយពព្រិចភ្នែក ឥឡូវសឹង្ហបុរីនឹងក្លាយជារដ្ឋឯករាជ្យ ប្រជាធិបតេយ្យ និងអធិបតេយ្យជារៀងរហូត។
      Life is the founder of Singapore Lee Kuan Yew over image
      ការផ្តាច់ខ្លួនពិសហព័ន្ធម៉ាឡេ ធ្វើឲ្យសឹង្ហបុរីជួបការលំបាកយ៉ាងច្រើន ជាពិសេសការខ្វះខាតធនធានធម្មជាតិ និងវិស័យការពារជាតិខ្សោយ ក្រោយមកលោក លី ខ្វាន់យូបានធ្វើកំណែទម្រង់សេដ្ឋកិច្ច ដោយជម្រុញការនាំចេញផលិតសម្រេច ទាក់ទាញវិនិយោគទុន និងលើកកម្ពស់ជីវភាពកម្មករ។ នយោបាយមួយនេះធ្វើឲ្យគណបក្សលោកជាប់ឆ្នោតរៀងរាល់អាណត្តិ។ នៅថ្ងៃទី ១១ មិថុនា ១៩៩០ លោកបានចុះចេញពីតំណែងនាយករដ្ឋមន្ត្រី។

      Sunday, March 8, 2015


      នៅ​សិង្ហបូរី ចោល​កន្ទុយ​បារី ត្រូវ​ផាកលុយ​ជិត​២ម៉ឺន​ដុល្លា

      ជនជាតិសាំងហ្គាពួរមួយរូប បានសម្ដែងការស្ដាយក្រោយយ៉ាងពន់ពេក បន្ទាប់ពីខ្លួនត្រូវបានអាជ្ញាធរពិន័យ ឲ្យ​បង់​ប្រាក់​យ៉ាង​សន្ធឹក​សន្ធាប់ និង​យ៉ាង​ជូរចត់ ពីបទបានចោលកន្ទុយបារីតាមបង្អួច។

      នេះ​ជា​តឹក​តាង​មួយ ដែល​ធ្វើ​ឲ្យ​ទីក្រុង​សិង្ហ​បូរី​ក្លាយ​ជា​ទីក្រុង​មួយ ក្នុង​ចំណោម​ទី​ក្រុង​ដែល​ស្អាត មាន​ផាលសុខភាព​ជាង​គេ ក្នុង​ពិពកលោក។ តឹក​តាង​នេះ ត្រូវ​និយាយ​បូក​សរុប​ទាំង​ការ​បង្កើត​ច្បាប់ ការ​អនុវត្ត​ច្បាប់ និង​ការ​ចូល​រួម​ពី​ពលរដ្ឋ​នៃ​ប្រទេស​នេះ​ផង។ តែ​គេ​នៅ​មិន​ទាន់​និយាយ​ពី​ផ្នត់​គំនិត ដែល​ផ្ដល់​ទៅ​ឲ្យ​ប្រទេស​នេះ នូវ​អរិយធម៌​មួយ​ដែល​មាន​លក្ខណៈ​ពិសេស​នោះ​ផង​ទេ។
      យើង​សូម​លើក​យក​ករណី​តូច​មួយ មក​បង្ហាញ ដែល​នឹង​បញ្ជាក់​ថា ច្បាប់​របស់​ប្រទេស​នេះ បើ​សូម្បី​តែ​រឿង​តូច​មួយ ក៏​មិន​អាច​លេង​សើច​ជា​មួយ​បាន​ដែរ។ ករណី​តូច​មួយ តែ​បាន​ធ្វើ​ឲ្យ​តួ​លេខ​នៃ​ការ​ផាក​ពិន័យ ទទួល​បាន​ឯកត្តកម្ម ដែល​ពី​មុន​មក មិន​ធ្លាប់​មាន​នរណា​ទទួល​រង​ដូច្នេះ​ឡើយ។
      ការពិន័យជាទឹកប្រាក់ ដែលបានបំបែកឯកត្តកម្មនេះ មានចំនួនដល់ទៅ១៩៨០០ដុល្លាសិង្ហបូរី និងជាទណ្ឌកម្ម​ដាក់ទៅលើបុរសជាតិសាំងហ្គាពួរម្នាក់ ដែលបានចោលកន្ទុយបារីចំនួន៣៤ដើម តាមបង្អួចនៃផ្ទះរបស់គាត់។ នេះ ​បើតាមរបាយការណ៍ ចេញផ្សាយដោយអាជ្ញាធរជាតិនៃបរិដ្ឋាន (NEA) របស់ប្រទេសសិង្ហបូរីផ្ទាល់តែម្ដង។
      រូបភាពឃ្លាំមើលនៃម៉ាស៊ីនថតវីដេអូសុវត្ថិភាព បានបញ្ជាក់ឲ្យបុរសអ្នកជក់បារីខាងលើ មិនមានអ្វីមកប្រកែក​ឡើយ។ ហើយរូបភាពចោទប្រកាន់ បានបង្ហាញត្រឹមតែ៤ថ្ងៃប៉ុណ្ណោះ ដែលបុរសរូបនេះ បានចោលកន្ទុយបារី​ចំនួន៣៤ដើម។ ប៉ុន្តែគេមិនដឹងថា ពីមុនមកបុរសបានចោលអស់ប៉ុន្មានផ្សេងទៀតនោះទេ។ រីឯការបង់​ពិន័យ​នេះ ក៏មិនមែនធ្វើត្រឹមតែជាប្រាក់ជិតម៉ឺនដុល្លាសាំងហ្គាពួរនោះដែរ ព្រោះអាជ្ញាធរកំណត់ឲ្យបុរស ត្រូវសំអាត​ទី​សាធារណៈ សម្រាប់រយៈពេល៥ម៉ោង។
      និយាយទៅ សាធារណៈរដ្ឋសាំងហ្គាពួរ មានប្រព័ន្ធច្បាប់យ៉ាងតឹងតែងជាទីបំផុត ទាក់ទងនឹងភាពស្រស់ស្អាត ប្រកបដោយផាលសុខភាព នៅតាមទីសាធារណៈ។ ប្រព័ន្ធច្បាប់នេះ បានហាមឃាត់ជាពិសេស ការបោះ​ចោល​សម្រាម នៅតាមដងផ្លូវ ឬហាមមិនឲ្យនាំ«ស្កកៅស៊ូ»ចូលក្នុងប្រទេសឡើយ៕

      Read more at http://monoroom.info/news/post/4753#I7tK2Uo58BAL562W.99