Tuesday, October 13, 2015


អ្វីដែលអ្នកមិនបានដឹង អំពីប្រទេសសិង្ហបូរី កូននាគនៅអាស៊ី !
- គិតមកត្រឹមពេលនេះ គណបក្សសកម្មភាពប្រជាជន (Peoples Action Party) ដែលបង្កើតឡើងដោយបិតាស្ថាបនាជាតិ លី ខ្វាន់យូ បានដឹកនាំប្រទេសសិង្ហបុរីអស់រយៈពេល ៥៦ឆ្នាំមកហើយ។
រាល់ការបោះឆ្នោត គណបក្សមួយនេះតែងទទួលបានសំឡេងគាំទ្រច្រើនលើសលប់ ហើយបច្ចុប្បន្នមានសមាជិកសភាពីគណបក្សប្រឆាំងតែ ៧រូបប៉ុណ្ណោះ ក្នុងចំណោម ៨៧រូប។
- ប្រជាជនសិង្ហបុរីក្នុងឆ្នាំ១៩៦០ មានមិនដល់ ២លាននាក់ទេ ប៉ុន្តែបច្ចុប្បន្នកើនឡើងដល់ជិត ៦លាននាក់។
- GDP របស់ប្រទេសសិង្ហបុរីនៅឆ្នាំ១៩៦០ មានក្រោម ១ពាន់លានដុល្លារ ឬ ៤២៧ដុល្លារប៉ុណ្ណោះសម្រាប់ប្រជាជនម្នាក់។  បច្ចុប្បន្ន GDP របស់កូននាគសេដ្ឋកិច្ចអាស៊ីនេះ បានកើនឡើងជិត ៣០០ដង ត្រូវនឹងជិត ៣០០ពាន់លានដុល្លារ ឬស្មើនឹងជាង ៥៥០០០ដុល្លារ សម្រាប់ប្រជាជនម្នាក់។
- សិង្ហបុរីបានក្លាយជាប្រទេសមានអំពើពុករលួយតិចបំផុត ចំណាត់ថ្នាក់លេខ៧ ក្នុងចំណោម ១៧៥ប្រទេស។
- ប្រជាជន ១០ ទៅ ១៥ភាគរយប៉ុណ្ណោះ ដែលមានចំណូលទាបជាង ១០០០ដុល្លារក្នុងមួយខែ។
- កូនប្រុសរបស់លោក លី ខ្វាន់យូ ឈ្មោះ លី ស៊ានឡុង ដែលបច្ចុប្បន្នជានាយករដ្ឋមន្ត្រីសិង្ហបុរី មានប្រាក់កម្រៃប្រហែល ១,៧លានដុល្លារក្នុងមួយឆ្នាំ ឬលើស ៤ដង ប្រាក់កម្រៃប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា។

- សឹង្ហបុរី ត្រូវបានពិភពលោកទទួលស្គាល់យ៉ាងទូលំទួលាយ ថាជារដ្ឋឯករាជ្យ  ដែលមានភាពស្អាត ទាំង បរិស្ថាន និង រដ្ឋាភិបាល តួយ៉ាង សឹង្ហបុរី ជាប្រទេសដែលមានភាពស្អាតស្អំ  សឹងតែគ្មានអំពើពុករលួយ បើធៀបទៅនឹងបណ្តាប្រទេសក្នុងទឹកដីអាស៊ី​ នេះបើយោងតាមធនាគារ ពិភពលោក ។សឹង្ហបុរីជាកន្លែង ដ៏មានប្រសិទ្ធភាពខ្ពស់ ក្នុងការធ្វើពាណិជ្ជកម្ម មកពីជុំវិញ ពិភពលោក ។ច្រើនជាង ភាពស្អាតស្អំ នៃរដ្ឋាភិបាលសឹង្ហបុរី ក្នុងនោះ ភាពស្អាតរបស់ប្រទេស    សឹង្ហបុរី មានលក្ខណៈ ប្រសើរជាទីបំផុត តួយ៉ាង របាយការណ៍ បញ្ជាក់អោយដឹងថា ក្នុងរយៈពេល  ត្រឹមតែ ១០ ឆ្នាំSingapore River ត្រូវបានកែប្រែមុខមាត់ថ្មី ពីចំនុចសូន្យឡើងដល់ចំនុចកំពូល ស្អាតឥតខ្ចោះ ។
-លោក លី ខ្វាន់យូ ត្រូវបានពិភពលោកប្រសិទ្ធិនាមជា ជនផ្តាច់ការដ៏ភ្លឺស្វាង, អ្នកបដិវត្តន៍ពាណិជ្ជកម្មដ៏ពូកែ, ជាបុរសរដ្ឋ, និង ជាអ្នកការទូតដ៏ឆ្នើម, ជាមគ្គុទ្ទេសក៍ដ៏អស្ចារ្យម្នាក់នៃបណ្តាប្រទេសអាស៉ី, ជាបុគ្គលម្នាក់នាំមកនូវមុខមាត់ថ្មីជាប្រវត្តិសាស្ត្រ នៃសេដ្ឋកិច្ចអាស៉ី។

- វិស័យ​អប់រំ ៖ មេដឹកនាំប្រទេសសិង្ហបូរី លោក លី ខ្វាន់យូ បាន​ជញ្ជួន​និស្សិត​សាំងហ្គាពួរ​ជាច្រើន​ឲ្យទៅ​រៀន​នៅ​បរទេស​ក្រោម​ការ​ឧប​ត្ថម្ភ​របស់​រដ្ឋ ស្រលាញ់​គំនិត​របស់​យុវជន​យ៉ាង​ខ្លាំង។

- ទំនាក់​ទំនង​ការ​បរទេស៖ លោក លី បាន​បង្កើន​ទំនាក់​ទំនង​ល្អ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ជាមួយ​ប្រទេស​ជិត​ខាង និង​ពិភព​លោក ដែល​ធ្វើ​ឲ្យ​ពិភព​ទទួល​ស្គាល់​ឯករាជ​ភាព​ទាំង​របស់​ប្រទេស​នេះ។

-វិស័យ​បច្ចេកវិទ្យា៖ បញ្ញវន្ត​ដែល​ត្រលប់​មក​ពី​បរទេស​វិញ​ត្រូវ​បាន​រដ្ឋ​ទំនុក​បម្រុង ហើយ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​ប្រាស់​គិត​ថ្មី​បំផុត​របស់​ខ្លួន  ​ក្នុង​បច្ចេកទេស​ផ្សេងៗ​យ៉ាង​ទូលំ​ទូលាយ រហូត​ដល់​បច្ចេកវិទ្យា​របស់​សាំងហ្គាពួរ​ត្រូវ​បាន​ទទួល​ដោយ​ពិភពលោក។

-រដ្ឋបាល៖ លោក លី​ យល់ថា អំពើ​ពុករលួយ​គឺ​ជា​ឧបសគ្គ​ក្នុង​ការ​អភិវឌ្ឍ​ជាតិ ហើយ​ការ​តំឡើង​ប្រាក់​ខែ​ខ្ពស់​ដល់​មន្ត្រី​ក្នុង​ជូរ​រដ្ឋាភិបាល​ជា​មធ្យោបាយ​តែ​មួយ​គត់​ដែល​ដោះ​ស្រាយ​បញ្ហា​នេះ នឹង​អនុវត្តន៍​គោល​នយោបាយ​ប្រឆាំង​អំពើ​ពុក​រលួយ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​បំផុត។

វិស័យ​យោធា៖ កម្លាំង​​យោធា​ត្រូវ​បាន​រដ្ឋ​យក​ចិត្ត​ទុក​ដាក់​បំផុត ហើយ​ត្រូវ​បាន​ដាក់​វិន័យ​យ៉ាង​តឹង​រឹង​ដោយ​ប្រកាន់​យក​ឯក​រាជ​ភាព​ទឹក​ដី​មិន​បំពាន​ប្រទេស​ដទៃ។

- ដោយ​យុទ្ធ​សាស្ត្រ​គ្រប់​គ្រង​ប្រទេស​ដ៏​អស្ចារ្យ (នយោបាយផ្តាច់ការ លក្ខណៈបែបកណ្តាប់ដៃដែក លូកដៃដាច់ លូកជើង ដាច់ជើង កសាងពលដែលមានវិន័យ និងមានការទទួលខុសត្រូវ ក្នុងការបំពេញកតព្វកិច្ចជាពលរដ្ឋល្អក្នុងសង្គម ) បែប​នេះ​ហើយ​ទើបបាន ​ធ្វើ​លោក លី ខ្វាន់យូ ត្រូវ​បាន​ប្រជា​ជន​សិង្ហបុរី​ទាំង​អស់​បាន​ឧទ្ទេស​នាម​ដល់​លោក​ថា "បិតា​នៃ​ស៊ីង​ហ្គា​ពួរ (Father of Singapore)។​ លោក​លី ខ្វាន់យូ ត្រូវ​បាន​ប្រជា​ជន​សិង្ហបុរី និង ពិភពលោក​ទទួល​ស្គាល់​ថា​ ជា​មេដឹកនាំ​កំពូល​ម្នាក់​ក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​ពិភព​លោក ទៅ​លើ​ភាព​ឆ្លាតវៃ ប៉ិន​ប្រសប់ ឲ្យ​តម្លៃ​មនុស្ស លើក​ចិត្ត និង ការ​គោរព​សិទ្ធិ​មនុស្ស។
-លោក លី ខ្វាន់​យូ ស្ថាបនិក​ប្រទេស​សិង្ហបុរី បាន​ថ្លែង​ថា កម្ពុជា​មិន​​គួរ​គេ​ទទួល​ឲ្យ​ចូល​ជា​សមាជិក​អាស៊ាន​ឡើយ​ ដោយ​សារ​ថា​កម្ពុជា​ពុំ​មាន​តម្លៃ​រួម​គ្នា​នឹង​សមាជិក​ស្ថាបនិក​របស់​សមាគមអាស៊ាន​នេះ។លោក​បាន​ប្រៀប​ធៀប​ថា ប្រទេស​កម្ពុជា​វិញ​ «មិន​ទាន់​ងើបឡើង​ពី​ប្រវតិ្ត​សាស្រ្ត​ដ៏​លំបាក និង​ប្រព័ន្ធ​នយោបាយ​ ដែល​មាន​លក្ខណៈ​បុគ្គល​ខ្លាំង​នៅ​ជុំ​វិញ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន​នៅ​ឡើយ​ទេ»
-ក្នុង ​សារ​រំលែក​ទុក្ខ​ផ្ញើរ​ជូន​ប្រជាជន​សិង្ហ​បុរី ប្រធានាធិបតី ស៊ី ជិន​ពីង បាន​ថ្លែងថា​លោក លី ក្វាន់​យូ ជា​មិត្ត​ចាស់​និង​កម្សត់កម្រ​របស់​ប្រជាជន​ចិន​យូរអង្វែង​មកហើយ។ លោក​បាន​បន្ថែមទៀតថា លោក លី ក្វាន់​យូ ជា​បុរស​រដ្ឋ និង​ជា​អ្នក​យុទ្ធសាស្ត្រ ​ដ៏​ចំណាន​ម្នាក់ ដែល​សហគមន៍​អន្តរជាតិ​គោរព​និង​ទទួលស្គាល់។ ម្ស៉ា​ង​ចិន​ក្លាយជា​មហាអំណាច​សេដ្ឋកិច្ច​បច្ចុប្បន្ន​ក៏ដោយ​សារ​រៀន​សូត្រ​ច្រើនណាស់​ពី​ប្រទេស​សិង្ហ​បុរី និង​របៀបរបប​ដឹកនាំ​សេដ្ឋកិច្ច និង​នយោបាយពី​លោក លី ក្វាន់​យូ​ដែរ។ 
- របាយការណ៍ បន្តបញ្ជាក់អោយដឹងថា លោក Lee ស្ម័គ្រចិត្តចុះចេញពីតំណែងជានាយករដ្ឋមន្រ្តីនៅក្នុង ទសវត្ស ឆ្នាំ ១៩៩០គឺជាបុរសខ្លាំង ក្នុងទឹកដីតំបន់អាស៊ី ដែលបានចុះចេញពីតំណែង ដំបូងគេបង្អស់ ។មិនត្រឹមតែប៉ុណ្ណោះ បើយោងតាមសេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថាក្នុងជំនូបប្រជុំផ្លូវការកាលពីអំ ឡុងខែតុលា ឆ្នាំ​ ២០០៩ នា សេតវិមាន រដ្ឋធានី វ៉ាស៊ិនតោន ជាមួយនឹងប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា​​ លោក Lee ក៏ធ្លាប់   ទទួល  បាននូវពាក្យ  កោត សរសើរ ផងដែរពីមេដឹកនាំពិភព លោក រូបនេះ " ជាការពិត លោក Lee នៅតែបន្តរក្សាបាននូវឥទ្ធិពលរបស់ខ្លួន ក្នុងពិភពលោក ។លោក គឺជាបេក្ខភាពបុគ្គលឆ្នើម នៃទឹកដីអាស៊ី ប្រចាំសតវត្សទី ២០ នៅ ទី ២១   ។ " បន្ថែមពីលើនេះ លោក អូ បាម៉ាបន្តអោយដឹងថា ៖ លោក គឺជាបេក្ខភាពតែមួយគត់ ដែល    នាំអោយសេដ្ឋកិច្ចតំបន់អាស៊ាន ងើប ឡើងចូលទៅក្នុងសេដ្ឋកិច្ច សកល បានយ៉ាងល្អជាទីបំផុត ។
-មេដឹកនាំ​កំពូលៗ​របស់​បក្ស​កុម្មុយនិស្ត​ចិន រាប់ចាប់តាំង​ពី​ម៉ៅសេទុង​ រហូត​ដល់​មេដឹកនាំ​ជំនាន់ក្រោយៗ​មក​ទៀត។ ក៏ប៉ុន្តែ មាន​មេដឹកនាំ​ចិន​មួយរូប ដែល​លោក​លី ក្វាន់យូ មាន​ទំនង​ជិតស្និទ្ធ​ជាងគេ ហើយ​ដែល​ទទួល​ឥទ្ធិពល​ច្រើន​ជាងគេ​ពី​លោក​លី ក្វាន់យូ នោះ​គឺ​​លោក​តេង ស៊ាវពីង ដែល​ជាទូទៅ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​បិតា​នៃ​កំណែទម្រង់​សេដ្ឋកិច្ច​ ដែល​បាន​នាំនូវ​ភាព​រុងរឿង​មក​ឲ្យ​ប្រទេស​ចិន​ដល់សព្វថ្ងៃ។ លោក​តេង ស៊ាវពីង​ ធ្លាប់​បាន​អះអាង​ថា នៅ​ក្នុង​អាជីព​នយោបាយ​របស់​លោក មាន​​តែ​លោក​លី ក្វាន់យូ​ ម្នាក់តែ​ប៉ុណ្ណោះ ដែល​លោក​ចាត់ទុក​ជា​គ្រូ​ផ្ទាល់ខ្លួន​។ នៅ​ចំពោះ​មុខ​មន្រ្តី​បក្ស​កុម្មុយនិស្ត​ចិន លោក​តេង ស៊ាវពីង ក៏តែងតែ​លើកយក​ករណី​សិង្ហបុរី​នេះ​ដែរ ដើម្បី​ជា​ឧទាហរណ៍ និង​ទឡ្ហីករណ៍ ដើម្បី​ជំរុញ​ឲ្យ​មាន​​កំណែទម្រង់​នៅ​ចិន។
 សម្រាប់​លោក​តេង ស៊ាវពីង ជោគជ័យ​នៃ​នយោបាយ​របស់​លោក​លី ក្វាន់យូ នៅ​សិង្ហបុរី គឺ​ជា​គំរូ​មួយ​បង្ហាញ​ថា គេ​អាច​ធ្វើ​កំណែទម្រង់​បើក​ចំហ​សេដ្ឋកិច្ច ដោយ​ប្រែក្លាយ​ពី​សេដ្ឋកិច្ចផែនការ​ ទៅជា​សេដ្ឋកិច្ច​ទីផ្សារ​សេរី​បែប​មូលធន​និយម ធ្វើ​ឲ្យ​សេដ្ឋកិច្ច​មាន​កំណើន​ខ្ពស់ ហើយ​បង្កើន​​កម្រិត​ជីវភាព​របស់​ប្រជាជនបាន​ ប៉ុន្តែ នៅរក្សា​បាន​នូវ​របបនយោបាយ​តឹងរ៉ឹង​តាម​បែប​កុម្មុយនិស្ត។​
- សិង្ហបុរី ជាប្រទេសមួយមហារុងរឿង រុងរឿងជាងគេបង្អស់នៅអាស៊ីអាគ្នេយ៍ និងរុងរឿង ជាងបណ្តាប្រទេសបស្ចិមលោកខ្លះទៅទៀត។ យ៉ាងណាមិញ រដ្ឋដ៏តូចមួយនេះកាន់អំណាចផ្តាច់ការ តែជាអំណាចផ្តាច់ការមួយភ្លឺស្វាង ឲ្យតម្លៃទៅលើយុត្តិធម៌សង្គម សន្តិសុខ ភាពថ្លៃថ្នូរនិងសុភមង្គលរបស់ប្រជាពលរដ្ឋ។ នៅអាស៊ី សិង្ហបុរីជាប្រទេសគំរូមួយ គំរូនៃវឌ្ឍនភាពសេដ្ឋកិច្ច និងគំរូនៃសន្តិសុខ។ ក៏ប៉ុន្តែចំពោះបស្ចិមលោក រដ្ឋដ៏តូចមួយនេះកាន់អំណាចផ្តាច់ការ មិនគោរពសិទ្ធិមនុស្ស មានឈ្មោះជាលទ្ធិប្រជាធិបតេយ្យតែនៅលើក្រដាស។
- សិង្ហបុរីមានអំពើឃាតកម្មទាបបំផុត ចំណាត់ថ្នាក់លេខ២ លើលោក។ ប្រទេសសិង្ហបុរីបានរៀបចំច្បាប់តឹងរ៉ឹងបំផុត ហើយប្រជាជនគោរពបានយ៉ាងខ្ជាប់ខ្ជួន ដែលក្នុងនោះមានទាំងការហាមឃាត់គំនូរតាមជញ្ជាំង និងទំពាស្ករកៅស៊ូលើប្រព័ន្ធដឹកជញ្ជូនល្បឿនលឿនជាដើម។ ខាងក្រោម​នេះ ​ជា​ច្បាប់​ដ៏​តឹងតែង​របស់​សិង្ហបុរី ដែល​គេ​មិន​អាច​មើល​រំលង​បាន​ទេ ព្រោះ​សិង្ហបុរី​ជា​ប្រទេស​តែ​មួយ​គត់​នៅ​ក្នុង​ពិភពលោក ដែល​អនុវត្ត​ច្បាប់​ និង​វិន័យ​ម៉ត់​ចត់​គ្រប់​ជ្រុង​ជ្រោយ គ្មាន​ករណី​លើក​លែង​។
១- បញ្ហា​ស្ករ​កៅស៊ូ សំរាម និង​ការ​ពិសា​បារី៖ នៅ​សិង្ហបុរី ការ​លក់​ស្ករ​កៅស៊ូ​ជា​អំពើ​ល្មើស​ច្បាប់។ ដូចនេះ បញ្ហា​ដោះស្រាយ​សម្រាប់​អ្នក​ស្អុយមាត់ គឺ​ទំពារ​ជី​អង្កាម។ ពេល​លោក​អ្នក​អញ្ជើញ​ទៅ​ដល់​ប្រទេស​សិង្ហបុរី សូម​ទុក​ដាក់​ស្ករ​កៅស៊ូ​នៅ​ក្នុង​កាបូប​ឲ្យ​បាន​ស្រួល ព្រោះ​ពេល​ប៉ូលិស​ចាប់​បាន ត្រូវ​ជាប់​ពិន័យ ១០០០ ដុល្លារ​អាមេរិក ​ទុក​ជា​ការ​ព្រមាន​លើក​ទី​មួយ។

២- អ្នក​ដែល​បោះ​សំរាម​ចោល​ពាស​វាល​ពាស​កាល ត្រូវ​ជាប់​ពិន័យ ៣០០ ដុល្លារ​អាមេរិក​ (សម្រាប់​សំរាម​ខ្នាត​តូច​ដូចជា ៖ ចោល​កន្ទុយបារី ឬ​សម្បក​ស្ករ​គ្រាប់)។ ​សំរាម​ខ្នាត​ធំ​ដូច​ជា ៖ កំប៉ុង​ស្រា​បៀរ ឬ​ដប​ទឹក​សុទ្ធ ត្រូវ​យក​ទៅ​ជំនុំជំរះ​ទោស​នៅ​តុលាការ។ អ្នក​ដែល​ជាប់​ពិរុទ្ធ​ពី​បទ​ចោល​សំរាម​ខ្នាត​ធំ​ ត្រូវ​ជាប់​អនុវត្ត​ទោស​ដោយ​បោស​សម្អាត​ទី​សាធារណៈ និង​ពិន័យ ១០០០ ដុល្លារ​សិង្ហបុរី (៨០០ ដុល្លារ​អាមេរិក)

៣- ការ​ជក់​បារី​ត្រូវ​ហាម​ប្រាម​ដោយ​ច្បាប់ ៖ ហាម​ជក់​បារី​នៅ​បន្ទប់​បិទ​ជិត​គ្រប់​ប្រភេទ​ទាំង​អស់ ដែល​ជា​កន្លែង​សាធារណៈ។ ក្រៅ​ពី​នោះ ទីធ្លា​បើក​ទូលាយ ក៏​មិន​អនុញ្ញាត​ឲ្យ​ពិសា​បារី​ដែរ។ ​អ្នក​ជក់​បារី​ត្រូវ​ពិន័យ ២០០ ដុល្លារ​សិង្ហបុរី (១៦០ ដុល្លារ​អាមេរិក) ​ទុក​ជា​ការ​ពិន័យ​លើក​ទីមួយ ហើយ​ក្នុង​ករណី​មិន​រាងចាល ត្រូវ​ឡើង​តុលាការ​និង​ជាប់​ពិន័យ ១០០០ ដុល្លារ​សិង្ហបុរី (៨០០ ដុល្លារ​អាមេរិក)។

៤- ​នោម​ក្នុង​ជណ្ដើរ​យោង ៖ ហាម​នោម​នៅ​ក្នុង​ជណ្ដើរ​យោង ៖ ​រដ្ឋាភិបាល​សិង្ហបុរី​បាន​បំពាក់​ឧបករណ៍​តាម​ដាន​ទឹក​នោម (Urine Detection Devices) នៅ​តាម​ជណ្ដើរ​យោង​គ្រប់​កន្លែង​ទាំង​អស់។ ដូចនេះ នៅ​ពេល​មាន​ក្លិន​ទឹក​នោម​នៅ​ទីនោះ ឧបករណ៍​នេះ​នឹង​បញ្ជូន​រលក​សញ្ញា​ទៅ​ប៉ូលិស ហើយ​ប៉ូលិស​នឹង​ចេញ​បញ្ជា​បិទ​ដំណើរការ​ជណ្ដើរ​នោះ រហូត​ទាល់​តែ​ប៉ូលិស​ទៅ​ដល់។ ដូចនេះ កុំ​សង្ឃឹម​ថា​គេច​ផុត​ពី​ដៃ​សមត្ថកិច្ច​ឲ្យ​សោះ ប្រសិនបើ ហ៊ាន​នោម​ដាក់​ជណ្ដើរ។

​ភ្លេច​ចុច​ទឹក​បង្គន់ ពិន័យ ១៥០ ដុល្លារ​សិង្ហបុរី (១២០ ដុល្លារ​អាមេរិក) ៖ ក្នុង​ករណី​អ្នក​ណា​ម្នាក់​ចូល​បន្ទប់​ទឹក​ដើម្បី​បត់ជើង​តូច ឬ​ធំ ត្រូវ​តែ​ចុច​ទឹក​បង្គន់​ជា​ដាច់​ខាត ពុំនោះ​ទេ​តែ​កាលណា​ប៉ូលិស​ចាប់​បាន ត្រូវ​ជាប់​ពិន័យ។

៥- ការ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ ៖ ការ​ប៉ះពាល់​ទ្រព្យសម្បត្តិ​សាធារណៈ ដូច​ជា​ការ​ដើរ​គូសវាស​ក្រវេមក្រវាម​លើ​ឡាន ម៉ូតូ ជញ្ជាំង​អគារ។ល។ មិន​ត្រឹម​តែ​ជាប់​ពិន័យ​ទេ ត្រូវ​វាយ​នឹង​រំពាត់​នៅ​ចំពោះ​មុខ​មហាជន​ទៀត​ផង។ មាន​ករណី​ដ៏​ល្បី​ល្បាញ​មួយ​ផ្អើល​ពេញ​ពិភពលោក​រឿង យុវជន​ម្នាក់​ជា​ជនជាតិ​អាមេរិក​បាន​យក​ទឹក​ថ្នាំ​ទៅ​បាញ់​លើ​ឡាន​របស់​អ្នក​ដទៃ ឡើង​ប្រឡាក់​ខ្ទេច​ខ្ទី​អស់។ យុវជន​នោះ​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ដាក់​គុក​ពីរ​ឆ្នាំ និង​វាយ​ប្រាំមួយ​រំពាត់ ប៉ុន្តែ​ត្រូវ​បាន​បន្ធូរបន្ថយ​បន្ទាប់​ពី​អន្តរាគមន៍​ពី​ប្រធានាធិបតី​ប៊ីលគ្លីនតុន​កាល​ជំនាន់​នោះ។

៦- បញ្ហា​វីដេអូ ឬ​រូប​អាសអាភាស ៖ សិង្ហបុរី​ហាម​ប្រាម​មិន​ឲ្យ​ចុះ​ផ្សាយ ឬ​ចែក​ផ្សាយ​គ្រប់​ទិដ្ឋភាព​ដែល​មាន​ចរិត​លក្ខណៈ​អាសអាភាស ឬ​និយាយ​អំពី​ការ​រួមរ័ក (sex) ជា​ដាច់​ខាត​ដូចជា ៖ ទស្សនាវដ្ដី កាសែត​វីដេអូ ឌីវីឌី រូបថត​តាម​អ៊ីនធើណិត​។ សូម្បី​ទស្សនាវដ្ដី​ស្រើបស្រាល​ដូចជា Cosmopolitan ថ្វីត្បិត​ត្រូវ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​បោះពុម្ពផ្សាយ ក៏​បាន​សរសេរ​ហាមប្រាម​អ្នក​ក្រោម​អាយុ ១៨ ឆ្នាំ​មិន​ឲ្យ​មើល។ ការ​ស្រាត​ខ្លួន​ននល​គោក ឬ​ស្លៀក​តែ​ខោ​ក្នុង​តូច​មួយ​បិទបាំង​ ហើយ​ដើរ​ចេញ​ទៅ​ក្រៅ​ផ្ទះ ក៏​មាន​ទោស​ដែរ​ ដើម្បី​រក្សា​ភាព​អភិរក្ស​និយម​ដែល​មាន​តាំង​ពី​ដូនតា។ ច្បាប់​ចែង​ថា​ការ​ធ្វើ​បែបនេះ​ក៏​ជា​ទម្រង់​នៃ «ភាព​អាសអាភាស ​- pornographic» មួយ​ដែរ៕

No comments:

Post a Comment